កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អ៊ឺរ៉ុប នៅ​មីយ៉ាន់​ម៉ា​

19-11-2017 10:20 am 954

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ី​-​អ៊ឺរ៉ុប ក្រោម​ប្រធានបទ​«​ការពង្រឹង​ភាព​ជា​ដៃគូរ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ណៃពី​ដោ នៃ​សាធារណរដ្ឋ​មី​យ៉ាន់​ម៉ា ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នឹង​ដឹកនាំ​គណប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ តប​តាម​ការអញ្ជើញ​របស់​លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស នៃ​ប្រទេស​មី​យ៉ាន​ម៉ា​។

​កិច្ចប្រជុំ​នេះ​មាន​គោលដៅ​ស្វែងរក​របៀប និង​មធ្យោបាយ ក្នុង​ការលើកកម្ពស់​ភាព​ជា​ដៃគូ សម្រាប់​ការ​ជម្រុញ សន្តិភាព សុខដុមភាព ការ​ង​ភិ​វ​ឌ្ឍ និង​វិបុលភាព នៅក្នុង​ទ្វី​អាស៊ី និង​អ៊ឺរ៉ុប​។

នៅក្នុង​កិច្ចប្រជុំ​នេះដែរ កម្ពុជា នឹង​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដី​ពី​ការប្រឹក្សា​នយោបាយ ជាមួយនឹង​ប្រទេស​មី​យ៉ាន់​មា​ផងដែរ​។​

​គូរ​បញ្ជាក់ថា កម្ពុជា​បាន​ចូល​ជា​សមាជិក​កិច្ចប្រជុំ​អាស៊ី​-​អ៊ឺរ៉ុប​នេះ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០០៤ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

 ពាក្យគន្លឹះ  លោកប្រាក់សុខុន

ព័ត៌មានផ្សេងទៀត