សហគមន៍អឺរ៉ុបព្រមាន​មិនផ្តល់​ទីផ្សារឲ្យកម្ពុជា​នាំ​ទំនិញ​ចេញ ​បើ​CNRP​មិន​រស់​ឡើង​វិញ​​​​​

17-11-2017 6:19 pm 8002

ប្រតិកម្ម​ពី​សហគមន៍​អឺរ៉ុប តំណាងឲ្យ​២៧​ប្រទេស បានប្រកាសថា នឹង​មិន​បន្ត​ផ្តល់​ទីផ្សារ ឲ្យ​ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​បាន​ទេ ប្រសិនបើ​មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ ដើម្បី​ចូលរួម​ការបោះឆ្នោត ដោយ​ស្របច្បាប់​នៅ​ឆ្នាំ​២០១៨​ទេនោះ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​សម រង្ស៊ី នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ​។​

ជុំវិញបញ្ហានេះ វិទ្យុវាយោ នៅមិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល នៅឡើយទេ នៅល្ងាចថ្ងៃសុក្រនេះ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ ទាក់ទងបញ្ហានេះ ក្រសួង ស្ថាប័ន និង​អង្គភាព​នានា យ៉ាងច្រើន​លើសលប់ បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញ ទំហឹង ចំពោះ​សាលដីកា រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ របស់​តុលាការ​កំពូល និង​បញ្ជាក់​ថា ជា​រឿង​ស័ក្តិសម​បំផុត ចំពោះ​ការប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ហើយ​មិន​អាច​អត់ឱន​ឲ្យបាន​នោះឡើយ​។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ធ្វើ​សេចក្តីថ្លែងការណ៍ ដោយ​ផ្ទាល់មាត់ នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទទ​ក​) ដោយ​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាល​មិន​បាន​ព្យាបាទ​អ្នកណា​ឡើយ​។ ហើយ​ការឈាន​ដល់​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារតែ​មេដឹកនាំ គណបក្ស​មួយ​នេះ ប្រព្រឹត្ត​ទោសកំហុស​ដោយ​ខ្លួនឯង​។​


 ពាក្យគន្លឹះ  គណបក្សសង្គ្រោះជាតិ

ព័ត៌មានផ្សេងទៀត