សាលាក្រុង​នឹង​រៀបចំ​ពិធី​បង្សុកូល​ជូន​អ្នក​ស្លាប់​លើ​ស្ពាន​ពេជ្រ​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​

17-11-2017 11:56 am 1796

នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ  នឹង​រៀបចំ​ពិធី​បង្សុកូល ជូនដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ នៃ​ទីក្រុង​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល បានបញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​នេះ ក៏​មាន​ការ​រាប់បាត្រ និង​ប្រគេន​ទេយ្យវត្ថុ​ដល​ព្រះសង្ឃ​ចំនួន ១០៨​អង្គ នៅ ស្តូប​ក្បែរ​ស្ពាន​នាគ នៃ​ទីក្រុង​កោះ​ពេជ្រ  ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​ខាងលើនេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ក្រុម​គ្រួសារ បងប្អូន និង​សាច់ញាតិ​នៃ​ជនរងគ្រោះ ដែល​មក​ចូលរួម សូម​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត ឈ្មោះ និង​ឯកសារ ផ្សេងៗ​របស់​ជនរងគ្រោះ​៕

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ

ព័ត៌មានផ្សេងទៀត