ព្រឹក​នេះ សាលាឧទ្ធរណ៍​បើកសវនាការ​សំណុំរឿង​ក្តី​លោក​គឹម សុខ​

17-11-2017 9:16 am 855

នៅ​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​នេះ សាលាឧទ្ធរណ៍ នឹង​បើក​សវនាការ​ជំនុំជម្រះ សំណុំរឿង​ក្តី លោក​គឹម សុខ អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម និង​នយោបាយ ដែល​បាន​ចោទប្រកាន់ គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក​កែម ឡី​។

​សូមបញ្ជាក់​ថា លោក គឹម សុខ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ រយៈពេល​១៨​ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹងរដ្ឋប្បវេណី ចំនួន​៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត