មាន​បញ្ហា​ក្បាល​ទំពែកសាកល្បង​អនុវត្តគន្លឹះ​នេះ !

15-11-2017 5:08 pm 4174

​មនុស្ស​ជាច្រើន​លើ​ពិភពលោក​បាន​ជួបប្រទះ ការបាត់បង់​សក់ ដែល​ហៅ​ជាទូទៅ​ថា​ទំពែក​។ គេ​កត់សំគាល់​ឃើញថា អ្នក​ដែល​បាត់បង់​សក់​ច្រើន​មាន​អាយុ​៤០​ឆ្នាំ​ឡើងទៅ​។ មនុស្ស​ភាគច្រើន បាត់បង់​សក់​របស់​ពួកគេ ដោយសារតែ​ជំងឺ និង​របប​អាហារ​មិនល្អ​។ យ៉ាងណាក៏ដោយ ការបាត់បង់​សក់ ត្រូវបាន​គេ​ដឹង​ផងដែ​រថា ជា​តំណពូជ​។ ខាងក្រោម​នេះ ជា​វិធី​តាមបែប​ធម្មជាតិ ដើម្បី​ធ្វើឲ្យ​ស្បែកក្បាល​អ្នក មាន​សក់​ដុះ​លូតលាស់​ឡើងវិញ !

​ឱសថ​ផ្សំ​ពី​ធម្មជាតិ ទឹក​ខ្ទឹមបារាំង ខ្ទឹមស​និង​ផ្នែក​ពណ៌​លឿង​របស់​ស៊ុត ៖ ដំបូង​អ្នកយក​ខ្ទឹម​ស ៤​ទៅ​៥​កំពិស ចិញ្ច្រាំ​ឲ្យ​ម៉ត់​ល្អ ហើយ​យកមក​លាយ​ជាមួយ​ទឹក​ខ្ទឹម​បារាំង និង​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​មួយ ច្របល់​ឲ្យ​សព្វ​។ បន្ទាប់ពី​បាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ក្បាល ដែលមាន​បញ្ហា​ទំពែក ជាមួយ​ការប្រើ​ចុង​ម្រាមដៃ ម៉ាស្សា​ជា​រង្វង់​ថ្នមៗ រួច​ទុកចោល​រយៈពេល​យ៉ាងហោចណាស់​កន្លះ​ម៉ោង លាងជម្រះ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ និង​សាប៊ូ​។​

​ម៉ាស្សា​ក្បាល ៖ គួរ​ម៉ាស្សា​ក្បាល​របស់​អ្នក​យ៉ាងហោចណាស់​១០​នាទី​រៀងរាល់ថ្ងៃ ដើម្បី​រំញូច​ដល់​ស្បែកក្បាល​។ ប្រើប្រាស់​ប្រេងដូង​ឬ​ប្រេង​ដែល​អ្នក​ចូលចិត្ត បន្ត​ក់លើ​ចុង​ម្រាមដៃ ឈ្លី​ថ្នមៗ​ក្នុង​ចលនា​ជា​រង្វង់​លើ​ស្បែកក្បាល​។ សម្ពាធ​របស់​ម្រាមដៃ​នឹង​ជួយ​បង្កើន​ឈាម​រត់​នៅក្នុង​ស្បែកក្បាល ហើយ​លើសពីនេះ​ទៀត វា​ក៏​ជួយ​បណ្តេញ​ជាតិពុល ដែល​ប្រមូលផ្តុំ​នៅ​បរិវេណ​នោះ​ផងដែរ​៕


 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត