កម្ពុជា​បរាជ័យ​លើ​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​ទៅ​បង់​ក្លា​ដែស​ចំនួន២៥០,០០០តោន

13-11-2017 3:52 pm 865

​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស​បង់​ក្លា​ដែស ចំនួន  ២៥០,០០០ តោន​ក្នុង​ដំណាក់កាល​ដំបូង​ត្រូវបាន​លុបចោល ខណៈ​ប្រទេស​ទាំង ២ បាន​បរាជ័យ​ក្នុង​ការសម្រេចបាន​កិច្ចព្រមព្រៀង​ចុងក្រោយ ។ 

​ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ ខ្មែរ​ហ្វូត លោក គឹម សាវុធ បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​មិន​អាច​ទៅរួច អាច​ដោយសារ​តែ​កម្ពុជា​គ្មាន​អង្ករ​ក្នុងស្រុក ។ លោក​បាន​បន្តថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​កំពុង​ព្យាយាម​ប្រមូល​អង្ករ​ស​ដើម្បី​បំពេញ​តាម​កិច្ចព្រមព្រៀង ប៉ុន្តែ​វា​អស់​ស្តុក ។​

​ស្របគ្នា​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​បាន​ថ្លែងថា ការដែល​មិន​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ​នេះ ដោយសារតែ​អង្ករ​របស់​កម្ពុជា​បាន​អស់ពី​ស្តុក នោះ​ជា​មូលហេតុ​មិន​អាច​នាំ​ចេញ​អង្ករ​តាមរយៈ​កិច្ចព្រមព្រៀង​បាន ។ លោក ហ៊ាន វណ្ណ​ហន បន្តថា បើ​ទោះបីជា​រដ្ឋាភិបាល​ទ​ទួល​ខុល​ត្រូវ​លើ​ការដោះស្រាយ​កិច្ចព្រមព្រៀង​ក៏ដោយ ប៉ុន្តែ​គួរតែ​ផ្តល់​ការងារ​ដល់​វិស័យ​ឯកជន ដោយសារតែ​ពួកគេ​ដឹង​ច្បាស់​ពី​របៀប​ស្តុក​អង្ករ​ទុក​ក្នុង​ដៃ និង​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព ។​

​សូម​រំឭកថា តម្លៃ​អង្ករ​ស ត្រូវបាន​ធ្វើឡើង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ក្រសួង​ពាក់ព័ន្ធ​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់ កាលពី​ខែ​សីហា ដោយ​រំពឹងថា ការនាំ​ចេញ​ជា​លើក​ដំបូង​គ្រោង​នឹង​ចាប់ផ្តើម​ខែវិច្ឆិកា ដល់​ខែ​មេសា ឆ្នាំ​២០១៨ ឱ្យ​បាន​ចំនួន ២៥០,០០០​តោន​ក្នុង​មួយឆ្នាំ នៃ​កិច្ចព្រមព្រៀង​១​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ ៕

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

 ពាក្យគន្លឹះ  អង្ករបង់ក្លាដែស

ព័ត៌មានផ្សេងទៀត