ពាក្យ​​«​តម​ត្ថំ​»​​មានន័យ​​ដូចម្តេច​?​

12-11-2017 10:18 am 5779

​ពាក្យ​នេះ កំពុង​ត្រូវបាន​ខ្មែរ​ប្រើប្រាស់​ផុលផុស​នៅឡើយ ពិសេស​អ្នក​ជនបទ​ស្រែចម្ការ​។ ខ្មែរ​ប្រើពាក្យ​នេះ​ក្នុងន័យ​ថា មិនទាន់​ដាច់ស្រេច​, មិនទាន់​ប្រាកដ​, ស្ទាកស្ទើរ​, ...

​តាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​នេះ មាន​ថ្នាក់​ពាក្យ​ជា កិរិយា​វិសេស ឬ​ជា គុណ​នាម (​បានមកពី​ពាក្យ​បាលី < តំ​«​នោះ​» +​អ​ត្ថំ «​សេចក្តី ឬ រឿង​» >​តម​ត្ថំ គឺ​សេចក្តី ឬ​រឿង​នោះ​) មិនទាន់​ដាច់ស្រេច​, មិនទាន់​ប្រាកដ​, ស្ទាកស្ទើរ​, ...​នេះឯង​។​

​ឧទាហរណ៍​៖ រឿងនេះ​ដូចជា​នៅក្នុង​តមត្ថំ ខ្ញុំ​នឹង​សម្រេច​ថា​យ៉ាងម៉េច​ពុំទាន់​បាន​នៅឡើយ​, រឿង​តមត្ថំ​, ដំណើរ​តមត្ថំ​...​។ 

​ពាក្យ​នេះ មានដំណើរ​ជាប់ទាក់ទង​មកពី​បាលី​ថា​«​តម​ត្ថំ ប​ការ​សន្តោ សត្ថា អ​ហ​» ក្នុង​គម្ពីរ​មហា​វេស្សន្តរ​ជាតក ប្រែរយ​បុរាណ ដែល​ប្រែ​ថា​«​រី​អាថ៌​ធម៌​ឯណា ពុំទាន់​ប្រាកដ បទ​ព្រះ​បាលី​ឯណា ពុំទាន់​ចែង​ច្បាស់ លុះ​ព្រះ​បាន​ត្រាស់​ហើយ .......» ពាក្យ​បាលី​ឃ្លា​ខាងដើម​«​តម​ត្ថំ​» នោះមក​ប្រើ​ជា​មេពាក្យ​មួយ សំដៅ​ន័យ​ថា «​មិនទាន់​ដាច់ស្រេច​, មិនទាន់​ប្រាកដ​,....»​ដោយ​យោល​យក​សេចក្តី​តាម​ប្រែ​នេះឯង​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ទំព័រ​៩៣៦)

 ពាក្យគន្លឹះ  អក្សរសាស្ត្រខ្មែរ

ព័ត៌មានផ្សេងទៀត