ស្រាបៀរអាន់ឆ័រប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧

11-11-2017 9:40 am 2274

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៧  នៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័តសម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ដែលដែលបានឈ្នះរង្វាន់ពីកម្មវិធីចាប់រង្វាន់វគ្គផ្តាច់ព្រ័តកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧  នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone Concert។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស  ស្វាមីភរិយាថ្មីចំនួន ៣៩ គូ និងអ្នកសារព័ត៌មានជាច្រើន។   

លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានសម្តែងនូវក្តីសោមនស្សរីករាយដោយមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ហើយជាសក្ខីភាព នៅថ្ងៃនេះយើងបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៍ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន ១៥ គូ  ទូរទស្សន៍ Smart TV  55“ ជូនគូស្វាមីភរិយាថ្មីចំនួន ១១ គូ  និងកាម៉េរា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន ១៣ គូ ។ 

គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។ 

សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៧ - ២០១៨ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់កោះសាម៉ុយ រហូតដល់ ៤៥ រង្វាន់

សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិស្រទន់នៃស្របៀរអាន់ឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅកោះសាម៉ុយ រហូតដល់ ៤៥ គូ។ 

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! 
ពិសាដោយការទទួលខុសត្រូវ៕

 ពាក្យគន្លឹះ  IMS

ព័ត៌មានផ្សេងទៀត