លោក​ស៊ុន ចាន់ថុល បង្ហាញ​សមិទ្ធផល​សកម្មភាព​១០០​ថ្ងៃ​នៃ​កំណែទម្រង់​ក្រសួង​សាធារណការ​

07-11-2017 3:43 pm 2026

​បាឋកថា​របស់លោក​សុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រឹក​ថ្ងៃទី​០៧ វិច្ឆិកា នេះ នៅ​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​(CKCC)  ក្រោម​ប្រធានបទ​៖ “​កំណែទម្រង់​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​” ជា​ការបង្ហាញ​អំពី​សមិទ្ធិផល​ការងារ សម្រេចបាន​សំខាន់ៗ​ទាក់ទង​នឹង​ផែនការ​សកម្មភាព​១០០​ថ្ងៃ និង​កំណែទម្រង់​កំពុង​បន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់​លោក​។​

​សមិទ្ធផល​ការងារ​សម្រេចបាន ដែល​លោក​ស៊ុន ចាន់ថុល​លើកមកបង្ហាញ រួមមាន ការដា​ក់ឲ្យដំណើរការ​មណ្ឌល ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​AEON Mall ភ្នំពេញ ដែល​ចំណាយពេល​ប្រមាណ​តែ​១៥​នាទី ដើម្បី​ទទួលបាន​បណ្ណ​បើកបរ​, ការបិត​ស្លាក​សុវត្ថិភាព (​ស្ទីគ័រ​ចំណាំងផ្លាត​ពន្លឺ​ពេលយ​ប់​)​ចំនួន​៣.៤​លាន​សន្លឹក​, យុទ្ធនាការ​ចែក​មួកសុវត្ថិភាព​, ការរៀបចំ​រចនាសម្ព័ន្ធ​អង្គការលេខ​របស់​ក្រសួង​ឡើងវិញ​ដើម្បី​បំពេញការងារ​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព​, ការដាក់ឱ្យ​ដំណើរការ​ចុះបញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​, ការផ្តល់ ប័ណ្ណ​បើក​យានយន្ត​, កម្មវិធី​យល់ដឹង​អំពី​ទ្រឹស្តី​នៃ​ការបើកបរ​តាម​ទូរ​សព្ទ ឈៀក​ចល័ត និង​ផ្លាកលេខ​យានយន្ត ដែលមាន​QR Code​ដើម្បី​កាត់បន្ថយ​ក្លែងបន្លំ ជាដើម​។​

​លោក​សុន ចាន់ថុល ក៏​បានលើកឡើង​ផងដែរ​អំពី​ការសាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រះ​លាន​យន្ត ហោះ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ដែល​គ្រោង​ដាក់ឱ្យ​ដំណើរ​ក្នុងពេល​ឆាប់ៗ​, ការដឹកជញ្ជូន​តាម ផ្លូវទឹក​, ការរៀបចំ​ក្របខ័ណ្ឌ​ស្ថាប័ន​ទទួលបន្ទុក​ភស្តុភា​រកម្ម​ដើម្បី​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​, ការធ្វើ​សមា ហ​រណកម្ម​ទូទាំងប្រទេស​តាមរយៈ​ការកសាង និង​ពង្រីក​បណ្តាញ​ផ្លូវ​ត​ភ្ជាប់​, ការកសាង​ផ្លូវ​រថភ្លើង​, ការគ្រប់គ្រង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​, ការកសាង​កំពង់ផែ​ទឹក​ជ្រៅ​, ការ​លុប​គ្រលុក​សំបុកមាន់​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​រ៉ឺម៉ក ដែល​បំពាក់​ដោយ​ឧបករណ៍​ចំនួន​ជាង​៣០០​គ្រឿង និង​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ចល័ត​ចុះ​ពិនិត្យ និង​ជួសជុល​គ្រលុក​សំបុកមាន់​ភ្លាមៗ​ក្នុង គោលបំណង​ថែរក្សា​បណ្តាញ​ផ្លូវថ្នល់​ឱ្យ​ជាប់​បានយូរ​។​

​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បានកត់សម្គាល់​អំពី សារៈសំខាន់ នៃ​ការអនុវត្ត​ច្បាប់​ដើម្បី​ប្រជាជាតិ​កាន់​តែមាន​សុវត្ថិភាព និង​វិបុលភាព​ថែមទៀត និង​បាន​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាម​ទាំងអស់ ចូលរួម​ឲ្យ បាន​សស្រាក់សស្រាំ ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា​។​

​ជា​ការកត់សម្គាល់ ផែនការ​សកម្មភាព​១០០​ថ្ងៃ នៃ​កំណែទម្រង់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដាក់ចេញ​ក្រោយពី​លោក​សុន ចាន់ថុល ត្រូវបាន​រដ្ឋាភិបាល​ផ្ទេរ​លោកពី​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឲ្យមក​កាន់ដំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារ​ណ​ការ និង​ដឹកជញ្ជូន នេះ​វិញ កាលពីដើមឆ្នាំ​២០១៦៕

 ពាក្យគន្លឹះ  លោកស៊ុនចាន់ថុល

ព័ត៌មានផ្សេងទៀត