មក​ដឹង​ពី​ប្រទេស​ទាំង​៥​ដែល​មក​វិនិយោគ​វិស័យ​សំណង់​ច្រើន​ជាង​គេ​នៅ​កម្ពុជា​

07-11-2017 10:42 am 1278

១. ប្រទេស​ចិន 
​ឈរ​នៅលើ​លំដាប់​ថ្នាក់​កំពូល​គេ ដែល​បាន​បោះទុន​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈពេល ១៧​ឆ្នាំ​ចុងក្រោយ​នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ១២១​គម្រោង​។​

២. ប្រទេស​កូរ៉េខាងត្បូង 
​ឈរ​នៅលើ​លេខ​រៀង​លំដាប់ថ្នាក់​ទី​២ ដែល​បាន​បោះទុន​វិនិយោគ​នៅក្នុង​វិស័យ​កម្ពុជា​ក្នុង​រយៈពេល ១៧​ឆ្នាំ​ចុងក្រោយ​នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ ១​ពាន់​៦៣៧​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ៤៨​គម្រោង​។​

៣. ប្រទេស​ជប៉ុន 
​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ជប៉ុន​បាន​បំបែក​កំណត់ត្រា​ក្នុង​ការវិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ដែល​ទទួល​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៣ ដែល​បាន​បោះទុន​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈពេល ១៧​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ ២៤៥​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ៣៧​គម្រោង​។​

៤. ប្រទេស​សិង្ហ​បុរី 
​បាន​កាន់កាប់​តំណែង​លំដាប់ថ្នាក់​ទី​៤ ដែល​បាន​បោះទុន​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈពេល​១៧​ឆ្នាំ​ចុងក្រោយ​នេះ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ ១៤៩​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ៩​គម្រោង​។​

៥. ប្រទេស​ថៃ 
​ឈរ​នៅលើ​លេខ​រៀង​លំដាប់ថ្នាក់​ទី​៥ ដែល​បាន​បោះទុន​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​កម្ពុជា​ក្នុង​រយៈពេល ១៧​ឆ្នាំ​ចុងក្រោយ​នេះ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ ១៤៦​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ២៥​គម្រោង​។​

​នេះ​បើ​យោងតាម​ទិន្នន័យ​របាយការណ៍​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។​

(​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

ព័ត៌មានផ្សេងទៀត