មនុស្ស​២៦​នាក់​ស្លាប់​នៅក្នុង​ការបាញ់ប្រហារ​នៅ​រដ្ឋ​Texas​សហរដ្ឋអាមេរិក​

06-11-2017 9:42 am 1060

​មនុស្ស​យ៉ាងហោច​ណាស់​២៦​នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ការបាញ់ប្រហារ​នៅឯ​ព្រះវិហារ ស្ថិតនៅក្នុង​រដ្ឋ​Texas​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ​។ ការបាញ់រះ​នេះ ក៏​បណ្តា​លឲ្យមនុស្ស​២០​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។ នេះ​ជា​ការបាញ់ប្រហារ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុងរដ្ឋនេះ​។ នេះ​បើតាម​ការលើកឡើង​របស់​អភិបាលរដ្ឋ​Texas នៅក្នុង​សន្និសីទ​សារព័ត៌មាន​។​

​ដោយឡែក ខ្មាន់កាំភ្លើង​ត្រូវបាន​រកឃើញថា​ស្លាប់ ប៉ុន្តែ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា ខ្មាន់កាំភ្លើង​នោះ​បាញ់សម្លាប់​ខ្លួនឯង ឬក៏​ត្រូវ​ប្រជាពលរដ្ឋ​បាញ់សម្លាប់​នោះទេ​។ បើតាម​ការបញ្ជាក់​ពី​បូលិស បន្ទាប់ពី​បាញ់រះ​លើ​ហ្វូងមនុស្ស ខ្មាន់កាំភ្លើង​វ័យ​ជាង​២០​ឆ្នាំ បាន​រត់គេចខ្លួន​ចូលក្នុង​រថយន្ត ប៉ុន្តែ​ស្រាប់តែ​ឃើញ​ដួល​លើ​រថយន្ត​។ ដូច្នេះ​មិនទាន់មាន​ការសន្និដ្ឋាន​ច្បាស់លាស់​ជាង​នេះ​នៅឡើយ​ទេ​ថា ខ្មាន់កាំភ្លើង​ត្រូវស្លាប់ ដោយសារ​ការធ្វើ​អត្ថ​ឃាត​ខ្លួនឯង​ឬ​យ៉ាងណា​៕

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត