ក្រចក​ប្រេះ​និង​លេច​ស្នាម​ពណ៌​ស​ជា​សញ្ញា​បង្ហាញថា​…..

03-11-2017 5:29 pm 4657

​ឆ្អឹង​និង​ធ្មេញ​របស់​អ្នកនឹង​ខ្សោយ​ប្រសិនបើ​អ្នកទទួល​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់​។ ក្រចក ក៏​ដូច​ធ្មេញ​និង​ឆ្អឹង​ដែរ គឺ​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បីឲ្យ​វា​រឹងមាំ​។ ប្រសិនបើ​ក្រចក​របស់​អ្នក​ប្រេះ និង​លេច​ស្នាម​ស លើ​ក្រចក ប្រហែលជា​ចង់​ប្រាប់​អ្នក​ថា ក្នុង​រាងកាយ​របស់​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម​ហើយ​។ 

​ដូច្នេះ​ដើម្បី​ទទួលបាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ អ្នកគួ​រញ៉ាំ​ប្រភេទ​អាហារ​ដែលមាន​ផ្ទុក​សារធាតុ​នេះ ដូចជា​ទឹកដោះគោ និង​បន្លែ​បៃតង​។ កាល់ស្យូម​មាន​សារសំខាន់ អាចជួយ​ឲ្យ​រាងកា​យមាន​ប្រព័ន្ធ​ភាពស៊ាំ ដែលមាន​សុខភាព​ល្អ ហើយ​វា​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ផ្សិត និង​បាក់តេរី​។ អ្នក​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ច្រើន តែង​កើត​ជំងឺ​ផ្តាសាយ និង​ការឆ្លង​មេរោគ​ផងដែរ​៕

 ពាក្យគន្លឹះ  សុខភាពសម្រស់

ព័ត៌មានផ្សេងទៀត