ក្រុមហ៊ុនស្រាបៀរកម្ពុជា ដាក់ឲ្យដំណើរការកម្មវិធី“GET YOUR SHAPE BACK”

31-10-2017 12:23 pm 2150

រាជធានីភ្នំពេញ៖  យុទ្ធនាការ "Get Your Shape Back" តាមរយៈកម្មវិធីទូរស័ព្ទស្មាតហ្វូនត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2017 នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរ Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូដទៃទៀតដើម្បីលើកកម្ពស់ការទទួលទានគ្រឿងស្រវឹងដោយមានទំនួលខុសត្រូវខ្ពស់នៅក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន  និងឯកឧត្តម គឹម រឹទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលលោកទាំងពីរបានថ្លែងសុន្ទរកថាបញ្ជាក់ពីសារសំខាន់នៃការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។

បន្ទាប់ពីការគោរពភ្លេងជាតិ និងរបាំជូនពរប្រពៃណី ការថ្លែងសុន្ទរកថាបើកកម្មវិធីត្រូវបានធ្វើឡើងដោយលោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBL ដើម្បីពន្យល់ពីសារសំខាន់នៃសកម្មភាពរបស់ក្រុមហ៊ុនក្នុងការដាក់ឲ្យដំណើរការនូវកម្មវិធី "Get Your Shape Back" ។

“នេះគឺជាឆ្នាំទីប្រាំមួយហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង។”

“យុទ្ធនាការរបស់យើងបានចាប់ផ្តើមកាលពីឆ្នាំ 2011 នៅពេលយើងចាប់ផ្តើមបើកយុទ្ធនាការ "បើស្រវឹងសូមកុំបើកបរ" ។ នៅឆ្នាំ 2013 យើងបានបញ្ចូលខ្លឹមសារកំប្លែងបន្តិចបន្តួចនៅក្នុងយុទ្ធនាការរបស់យើងដែលមានឈ្មោះថា "តើត្រូវធ្វើយ៉ាងណាដើម្បីមានសុវត្ថិភាព" ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងបន្ថែមអំពីការទទួលទានគ្រឿងស្រវឹង។ ចាប់តាំងពីឆ្នាំ 2014 មក យើងបានចាប់ផ្តើមយុទ្ធនាការ "GYSB" ដែលផ្តោតលើយុវវ័យពីព្រោះពួកគេមានវ័យក្មេងហើយចង់រៀន។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្រុមហ៊ុន CBL ចង់ឱ្យយុវជនប្រកាន់ខ្ជាប់យកឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង។ ទំព័រហ្វេសប៊ុក 'GYSB' របស់យើងបានឈានដល់ 1.2  លាននាក់នៃអ្នកប្រើប្រាស់ ហើយមានអ្នកគាំទ្រចំនួន 55,000 នាក់ខណៈដែលកម្មវិធីស្មាតហ្វូន GYSB របស់យើងមានចំនួននៃការទាញយក 12,000 ដងពី App Store និង Play Store ។”

ឥឡូវនៅឆ្នាំ 2017  នេះ ក្រុមហ៊ុន CBL បានណែនាំពីគម្រោងផ្តួចផ្តើមថ្មីមួយដោយដាក់ឲ្យដំណើរការនូវកម្មវិធីមួយដែលឈ្មោះថា "Get Your Shape Back" សម្រាប់អ្នកប្រើទូរស័ព្ទស្មាតហ្វូនដែលអាចទាញយកវាឥឡូវនេះពី Apple App Store សម្រាប់ iPhone និង iPad ឬពី Google Play Store សម្រាប់ទូរស័ព្ទ និងថែបឡេត Android ។
កម្មវិធី GYSB ថ្មីនេះមានមុខងារសំខាន់បួនយ៉ាងរួមមាន៖ 

(1) ការគណនាបរិមាណទទួលទាន៖ អ្នកប្រើប្រាស់អាចដឹងថា រាងកាយរបស់ពួកគេត្រូវការសម្រាកប៉ុន្មានម៉ោងក្រោយពេលពិសាគ្រឿងស្រវឹង ដោយគ្រាន់តែវាយបញ្ចូលចំនួនប៉ុន្មានដែលខ្លួនបានពិសា។

(2) គន្លឹះណែនាំពីការទទួលទានដោយទំនួលខុសត្រូវ៖ មុខងារពិសេសនេះផ្តល់នូវគន្លឹះណែនាំអ្នកប្រើប្រាស់អំពីរបៀបពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម។

(3) ហៅតាក់ស៊ី៖ មុខងារពិសេសនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីនេះងាយស្រួលហៅតាក់ស៊ីក្នុងរាជធានីភ្នំពេញ។

(4) ល្បែងចងចាំ៖ អ្នកប្រើប្រាស់អាចលេងហ្គេមដើម្បីរៀនពីខ្លឹមសារនៃការទទួលទានដោយការទទួលខុសត្រូវ  ថតរូបសែលហ្វី និងមានឱកាសឈ្នះរង្វាន់ iPhone X ថ្មីសន្លាងមួយគ្រឿង។

គោលដៅនៃយុទ្ធនាការនេះគឺដើម្បីជំរុញឲ្យយុវជនចូលរួមដោយក្តីរីករាយដើម្បីស្វែងយល់ដឹងពីផលវិបាកនៃការទទួលទានគ្រឿងស្រវឹងហួសកម្រិត។ តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុន CBL សង្ឃឹមថានឹងអាចជួយជំរុញយុវជនកម្ពុជាឱ្យឃ្លាតឆ្ងាយពីការទទួលទានគ្រឿងស្រវឹងហួសកម្រិតតាមរយៈសារ៖ រក្សារូបរាងរបស់អ្នក ពិសាគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ !

 ពាក្យគន្លឹះ  IMS

ព័ត៌មានផ្សេងទៀត