ញ៉ាំ​ស៊ុត​ស្ងោរ​រាល់​ព្រឹក​អាច​សម្រក​ទម្ងន់​បាន​​១១​គីឡូ​ក្នុង​រយៈពេល​​២​សប្តាហ៍​

29-10-2017 6:04 pm 3063

សម្រាប់​អ្នក​ប៉ុនប៉ង​សម្រក​ទម្ងន់ អាច​សាកល្បង​អនុវត្ត​ជាមួយ​ការរៀបចំ​អាហារ​ប្រចាំថ្ងៃ ដោយមាន​វត្តមាន​ស៊ុត​ស្ងោរ​ចូលរួម រៀងរាល់​អាហារ​ពេលព្រឹក​។ វិធី​ខាងក្រោម​នេះ នឹង​ជួយ​អ្នក​អាច​សម្រក​ទម្ងន់​បាន​១១​គីឡូ​នៅក្នុង​រយៈពេល​១៤​ថ្ងៃ​។​

 ថ្ងៃ​ចន្ទ ៖ អាហារ​ពេលព្រឹក ញ៉ាំ​ស៊ុត​ស្ងោរ​២​ចំណិត​និងក្រូច​មួយ​

​ថ្ងៃត្រង់ ៖ នំប៉័ង​ពីរ​ចំណិត​និង​ផ្លែឈើ​

ល្ងាច​៖ សាឡា​ត់​និង​សាច់មាន់​

​ថ្ងៃ​អង្គារ ៖ អាហារ​ពេលព្រឹក ញ៉ាំ​ស៊ុត​ស្ងោរ​២​ចំណិត​និងក្រូច​មួយ​

ថ្ងៃត្រង់ ៖ បន្លែ​បៃតង​និង​សាច់មាន់​

​ល្ងាច​៖ បន្លែ​បៃតង ជា​មួយក្រូច​មួយចំណិត និង​ស៊ុត​ស្ងោរ​ពីរ​ចំណិត​

​ថ្ងៃ​ពុធ ៖ អាហារ​ពេលព្រឹក ញ៉ាំ​ស៊ុត​ស្ងោរ​២​ចំណិត​និងក្រូច​មួយ​

​ថ្ងៃត្រង់ ៖ ឈីស​មានជា​តិខ្លាញ់​តិចតួច និង​នំប៉័ង​មួយ​ចំណិត​

​ល្ងាច ៖ សាឡា​ត់​និង​សាច់មាន់​

​ថ្ងៃ​ព្រហស្បត្តិ៍ ​៖ អាហារ​ពេលព្រឹក ញ៉ាំ​ស៊ុត​ស្ងោរ​២​ចំណិត​និងក្រូច​មួយ​

ថ្ងៃត្រង់ ៖ ផ្លែឈើ​

​ល្ងាច ៖​ សាឡា​ត់​និង​សាច់មាន់​

​ថ្ងៃ​សុក្រ ៖ អាហារ​ពេលព្រឹក ញ៉ាំ​ស៊ុត​ស្ងោរ​២​ចំណិត​និងក្រូច​មួយ​

​ថ្ងៃត្រង់ ៖ បន្លែ​ស្រុះ និង​ស៊ុត​ស្ងោរ​ពីរ​ចំណិត​

ល្លាច ៖ សាឡា​ត់​និង​សាច់​អាំង​ឬ​សាច់​ត្រី​

​ថ្ងៃ​សៅរ៍ ៖ អាហារ​ពេលព្រឹក ញ៉ាំ​ស៊ុត​ស្ងោរ​២​ចំណិត​និងក្រូច​មួយ​

​ថ្ងៃត្រង់ ៖ ផ្លែឈើ​

​ល្ងាច ៖ សាច់​មាន់ស្ងោរ​ឬ​ចំហុយ​និង​សាឡា​ត់​

​ថ្ងៃអាទិត្យ ៖ អាហារ​ពេលព្រឹក ញ៉ាំ​ស៊ុត​ស្ងោរ​២​ចំណិត​និងក្រូច​មួយ​

​ថ្ងៃត្រង់ ៖ ប៉េងប៉ោះ​និង​សាឡា​ត់ បន្លែ​ស្រុះ​និង​សាច់​មាន់ស្ងោរ​ឬ​ចំហុយ​

​ល្ងាច ៖ បន្លែ​ស្រុះ​

​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ ដូចដែល​បានលើកឡើង​ខាងលើនេះ នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍ អ្នកនឹង​ឃើញ​ពី​លទ្ធផល​។ ប៉ុន្តែ​បើ​ចង់ឲ្យ​ដំណើរការ​សម្រកទ​ម្ងន់​កាន់​តែប្រ​សើរ អ្នក​គួរតែ​ហាត់ប្រាណ​ឲ្យបាន​យ៉ាងតិច​កន្លះ​ម៉ោង​រៀងរាល់ថ្ងៃ​។ សម្រាប់​អ្នកមាន​បញ្ហា​សុខភាព គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រួ​ពេទ្យ​សិន មុន​ចាប់ផ្តើម​អនុវត្ត​វិធី​សម្រក​ទម្ងន់​បែប​សាមញ្ញ​នេះ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត