ដំឡូង រូបមន្ត​ជួយ​ឲ្យ​ស្បែកស តាមបែប​ធម្មជាតិ​

29-10-2017 4:45 pm 3306

​មនុស្ស​ភាគច្រើន​ចង់​ស្អាត និង​បាន​សម្រេចចិត្ត​ប្រើប្រាស់​ផលិតផល​នានា ដើម្បី​ថែរក្សា​ស្បែក ដែល​ផលិតផល​មួយចំនួន មិន​ត្រឹមតែ​មិនអាច​ជួយ​ឲ្យ​ស្បែក​ស្អាត​តាម​ការចង់បាន​នោះទេ តែ​បែរ​ធ្វើឲ្យមាន​បញ្ហា​ដល់​ស្បែក​ទៀតផង​។ រូបមន្ត​ផ្សំ​ពី​ធម្មជាតិ​ជាច្រើន ក៏​អាចជួយ​អ្នក​បានដែរ បើ​ទោះ​លទ្ធផល​មិន​ទទួលបាន​លឿន ដូច​ការប្រើប្រាស់​ផលិតផល​ផ្សេងៗ​ក៏ដោយ ប៉ុន្តែ​វា​កម្រ​នឹង​ធ្វើឲ្យមាន​បញ្ហា​ណាស់​។ ខាងក្រោម​នេះ ជា​រូបមន្ត​ផ្សំ​ពី​ដំឡូង ជួយ​ឲ្យ​ស្បែកស​តាមបែប​ធម្មជា​តិ​។​

​វិធី​ធ្វើ​និង​ប្រើ ៖ ​យក​ដំឡូងបារាំង​ស្ងោរ​ឲ្យ​ឆ្អិន ហើយ​បំបែក​វាឲ្យ​ម៉ត់ រួច​បន្ថែម​ទឹកដោះគោ​យ៉ា​អួ ឬ​ទឹកដោះគោ ច្របល់​វាឲ្យ​ចូលគ្នា​សព្វ ហើយ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ និង​ទឹក​ក្រូចឆ្មា​រពីរ​ឬ​បី​ដំណក់ រួច​បន្ត​លាយ​ល្បាយ​ទាំងនេះ បញ្ចូល​គ្នា​ឲ្យ​សព្វ​ម្តងទៀត​។ បន្ទាប់មក​យក​ល្បាយ​នេះ មក​លាប​លើ​ស្បែក និង​ទុកឲ្យ​ស្ងួត​ចាំ​លាងជម្រះ​។ ធ្វើបែបនេះ យ៉ាងហោចណាស់​មួយ​សប្តាហ៍​ពីរដង អ្នកនឹង​ឃើញ​លទ្ធផល​ភ្លាមៗ​។​

​សូមបញ្ជាក់ថា នៅក្នុង​ដំឡូង​ដែល​ស្ងោរ​ឆ្អិន​នោះ មាន​ផ្ទុក​វីតាមីន​C ដែល​សា​កម​ជាមួយ​អ្នក​ដែល​ចង់បាន​ស្បែក​ស តាមបែប​ធម្មជាតិ​។ ចំណែក​ទឹកដោះគោ​យ៉ា​អួនិ​ង​ទឹកឃ្មុំ មាន​សមត្ថភាព​ធ្វើឲ្យ​ស្បែក​របស់​អ្នកមាន​ភាពរ​ស់​រវើក​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត