ទម្លាប់​អាក្រក់​៤​យ៉ាង​ ដែល​បុរស​​និង​ស្ត្រី​​គួរ​ចៀសវាង​

29-10-2017 4:38 pm 4282

មនុស្ស​គ្រប់គ្នា​តែង​ចង់ឲ្យ​អ្នកដទៃ​មើល​មក​រូបរាងខាង​ក្រៅ​របស់ខ្លួន​ល្អឥតខ្ចោះ​។ ប៉ុន្តែ​មុស្ស​ភាគច្រើន​បានធ្វើ​កំហុសឆ្គង​ដោយមិន​ដឹងខ្លួន ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សម្រស់​ខាង​ក្រៅរប​ស់​ខ្លួន​។ ទម្លាប់​ទាំងនោះ​មានដូចជា ៖

​ជក់ ៖ នៅពេលដែល​អ្នក​ជក់ ប្រៀប​ដូច​អ្នក​កំពុង​សម្លាប់​សុខភាព​ខ្លួនឯង​។ បារី​មាន​ផ្ទុក​ជាតិគីមី​គ្រោះថ្នាក់ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​របស់អ្នក និង​ធ្វើឲ្យ​បាត់បង់​សម្រស់​ខាងក្រៅ​របស់អ្នក​ផងដែរ​។ ដូច្នេះ​គួរ​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ​នេះ ដោយ​ងាក​មក​ទំពារ​ស្ករ​កៅស៊ូ​ជំនួស​វិញ​នៅពេល​អ្នកមាន​អារម្មណ៍​ចង់​ជក់បារី​។ នេះ​បើតាម​ការណែនាំ​របស់​គ្រួ​ពេទ្យ​។​

​អង្គុយ​មិន​សមរម្យ ៖ អង្គុយ​កោង​ខ្នង មើលទៅ​មិន​ស្វាហាប់ វា​មិន​ត្រឹម​ជា​ទម្លាប់​អាក្រក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឲ្យប៉ះពាល់​ដល់​ឆ្អឹងខ្នង​របស់អ្នក​ទៀតផ​ង​។ 

តែងតែ​អង្អែល​ផ្ទៃមុខ ៖ នៅពេល​អ្នក​តែងតែ​យកដៃ​កខ្វក់​ប៉ះ​លើ​ផ្ទៃមុខ មេរោគ​មើលមិនឃើញ​តោង​ជាប់ដៃ​របស់​អ្នកនឹង​ផ្លាស់​ទី​មក​ទំ​លើ​ផ្ទៃមុខ ហើយ​ត្រូវបាន​ស្រូវ​ចូលក្នុង​រន្ធ​ញើស បណ្តាលឲ្យ​កើតមុន​។ ម្យ៉ាងវិញទៀត​ការ​ត្រដុស អង្អែល​ផ្ទៃមុខ​មិន​ត្រឹមត្រូវ នឹង​ធ្វើឲ្យ​ស្បែក​មុខ​ប្រឈម​នឹង​ការ​ជ្រីវជ្រួញ​ផងដែរ​។​

​កោ​ពុកមាត់​មិន​ត្រឹមត្រូវ ៖ ប្រសិនបើ​ប្រើប្រាស់​ផលិតផល សម្រាប់​លាប​ដើម្បី​កោ​ពុកមាត់​មិនមាន​គុណភាព​ល្អ នឹង​ធ្វើឲ្យមានប​ញ្ហាត្រង់​កន្លែងអ្នក​បានកោ គឺ​នឹង​លេចឡើង​ពណ៌​ក្រហម​កន្ទួល និង​រលាក​ស្បែក​។ ក្រៅពី​ធ្វើឲ្យប៉ះពាល់​ដល់​ស្បែក វា​អាច​នឹង​ធ្វើឲ្យ​ពុកមាត់ ពុកចង្កា​ដែល​ដុះ​ថ្មី ដុះ​បញ្ច្រាស់​ខុសពី​ធម្មតា​ផងដែរ​៕ 

 ពាក្យគន្លឹះ  សម្រស់សុខភាព

ព័ត៌មានផ្សេងទៀត