ក្រសួង​វប្បធម៌​​ស្នើ​សមាគម​ទូរទស្សន៍​​ហាមឃាត់​​ការផ្សាយ​ស្ប៉ត​​ប្រើពាក្យ​​អសុរោះ​​

27-10-2017 11:10 am 1048

ដោយ​មើលឃើញថា ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​មួយចំនួន មាន​ការប្រើប្រាស់​ពាក្យពេចន៍​អសុរោះ ដែល​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​អ្នកស្តាប់ និង​តម្លៃ​សីលធម៌​សង្គម ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​ប្រធាន​សមាគម​ទូ​រទស្ស​កម្ពុជា ឲ្យ​ហាមឃាត់​ទប់ស្កាត់ រាល់​ការផលិត និង​ចាក់ផ្សាយ​ស្ប៉ត ដែល​ប្រើ​ពាក្យពេចន៍​ង​សុរោះ​ទាំងនោះ​។​

ក្នុង​លិខិត​ស្នើសុំ​អន្តរាគមន៍ ក្រសួង​វប្បធម៌​បញ្ជាក់ថា កន្លងមក​មាន​ស្ថានីយទូរទស្សន៍​មួយចំនួន បាននិងកំពុង​ចាក់ផ្សាយ​ឃោសនា​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ខ្លះ ដោយ​ប្រើ​ពាក្យពេចន៍​ប៉ះពាល់​ដល់​អារម្មណ៍ របស់​អ្នក​ស្តាប់ និង​ប្រាសចាក​ពី​តម្លៃ​សីលធម៌​សង្គម ដូចជា​ពាក្យ​ថា​«​ដក​ស្រួល ដាក់​ស្រួល ឬ​ពាក្យ​ហែក​ស្រួល ស៊ក​ស្រួល​»​ជាដើម​។​

ក្រសួង​វប្បធម៌​បញ្ជាក់ថា ការប្រើ​ពាក្យពេចន៍​ទាំងនេះ ញ៉ាំងឲ្យមាន​ការរិះគន់ និង​សំណូមពរ​ជា​បន្តបន្ទាប់ ពី​សំណាក់​សាធារណៈជន មក​ក្រសួង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឲ្យជួយ​ចាត់វិធានការ​បញ្ឈប់​ការចាក់ផ្សាយ ឬ​ប្តូរ​ពាក្យពេចន៍​ទាំងនេះ​ចេញ ដើម្បី​រួមចំណែក​លើកកម្ពស់​សីល​ធម៌​សង្គម និង​ទំនៀមទម្លាប់​ប្រពៃណី ដ៏​ល្អ​ផូរផង់​របស់​ជាតិ​៕

 ពាក្យគន្លឹះ  ក្រសួងវប្បធម៌

ព័ត៌មានផ្សេងទៀត