រថភ្លើង​​គ្មាន​មនុស្ស​បើក​​នៅលើ​ថ្នល់​​កៅស៊ូ​​ដំបូង​បង្អស់​​បង្ហាញ​ខ្លួន​​នៅ​​ប្រទេស​​ចិន​​

26-10-2017 6:02 pm 2165

​រថភ្លើង​ដំបូង​គេ​បង្អស់​របស់​ពិភពលោក​ត្រូវបាន​គេ​ដាក់​បង្ហាញ​នៅ​ទីក្រុង​ហ្ស៊ូ​ចូ​វ ខេត្ត​ហ៊ុយ​ណាន ប្រទេស​ចិន​។ រថភ្លើង​នេះ​ដើរ​ដោយ​ថាមពល​អគ្គិសនី មាន​សមត្ថភាព​អាច​បើកបរ​ដោយ​ខ្លួនឯង ដោយ​រត់​លើ​ថ្នល់​កៅស៊ូ​ជំនួស​ផ្លូវដែក​។​

​ក្រុមហ៊ុន​រថភ្លើង​ចិន CRRC ឱ្យដឹងថា រថភ្លើង​រថភ្លើង​គ្មាន​មនុស្ស​បើក​នេះ មាន​ឈ្មោះថា ART (​រថភ្លើង​លឿន​ស្វ័យប្រវត្តិ​) អាច​ដឹង​អ្នកដំណើរ​បាន ៣០០​នាក់ និង​មាន​ល្បឿន ៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ រថភ្លើង​នេះ បាន​បង្កើត​ចំនួន ៣​គ្រឿង​ហើយ ដែល​គេ​រំពឹងថា អាច​នឹង​បន្ថយ​សម្ពាធ​ដឹកជញ្ជូន​ទំនើប និង​កាត់បន្ថយ​ការកកស្ទះ​នៅ​ក្នុងប្រទេស​ចិន​។​

​រថភ្លើង​ស្វ័យប្រវត្តិ​នេះ ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី​ខែមិថុនា ក្នុង​ឆ្នាំនេះ ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ក្នុង​ទីក្រុង​ហ្ស៊ូ​ចូ​វ នៅ​ឆ្នាំ​២០១៨ ដែល​ប្រវែង​នៃ​ផ្លូវ​របស់​វា​នឹងមាន​ត្រឹមតែ ៦,៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។​

​ទោះជា​យ៉ាងណា ប្រភេទ​នៃ​ការដឹកជញ្ជូន​នេះ ត្រូវបាន​រដ្ឋាភិបាល​ចិន អះអាងថា គឺមាន​សារៈសំខាន់​យ៉ាងខ្លាំង សម្រាប់​តំបន់​ដែល​មិន​មានលទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម​ដី ឬ​រថភ្លើង​។ ១​គីឡូម៉ែត្រ​ក្រោម​ដី នឹងត្រូវ​ចំណាយ​អស់​ប្រមាណ​ជា ១០២​លាន​ដុល្លារ ខណៈ​ការសាងសង់​រថភ្លើង​ស្វ័យប្រវត្តិ​នេះ​ចំណាយ​ត្រឹមតែ ២​លាន​ដុល្លារ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​រថភ្លើង​ចិន​៕

សូមទស្សនាវីដេអូ៖

ប្រភព​៖ earth-chronicles, designboom

 ពាក្យគន្លឹះ  បច្ចេកវិទ្យារថភ្លើង

ព័ត៌មានផ្សេងទៀត