ដឹង​មូលហេតុ​នេះហើយអ្នកនឹង​លែង​អង្អែល​ផ្ទៃមុខផ្តេសផ្តាស​​ទៀតហើយ !

26-10-2017 4:30 pm 1933

​ធម្មតា​ការប៉ះពាល់​ផ្ទៃមុខ ​តែង​ធ្វើ​នៅពេល​លាងជម្រះ​មុខ​ប្រចាំថ្ងៃ ដើម្បី​លាប​ផលិតផល​ថែរក្សា​ស្បែក​មុខ​។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ណាស់ ដែល​តែងតែ យកដៃ​អង្អែល និង​ត្រដុស​ផ្ទៃមុខ​ញឹកញាប់​។ នេះ​ជា​ទម្លាប់​មិនល្អ​មួយ ​ក្នុងចំណោម​ទម្លាប់​ផ្សេងៗ​ទៀត ដែល​ប៉ះពាល់​ដល់​ផ្ទៃមុខ​។​

​ការ​អង្អែល​ផ្ទៃមុខ ដោយ​ដៃ​កខ្វក់ នឹង​អនុញ្ញាតិឲ្យ​មេរោគ​មើលមិនឃើ​ញនឹងភ្នែកទទេរ តោង​ជាប់ដៃ​របស់​អ្នក ផ្លាស់​ទី​មក​ទំ​លើ​ផ្ទៃមុខ​។ មេរោគ​នេះ ត្រូវបាន​ស្រូបចូលក្នុង​រន្ធ​ញើស បណ្តាលឲ្យ​កើតមុន​។ ម្យ៉ាងវិញទៀត ​ការ​ត្រដុស អង្អែល​ផ្ទៃមុខ​មិន​ត្រឹមត្រូវ នឹង​ធ្វើឲ្យ​ស្បែក​មុខ​ប្រឈម​នឹង​ការ​ជ្រីវជ្រួញ​ផងដែរ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត