ស៊ុត ​ផ្តល់​អត្ថប្រយោជន៍​​ដល់​សរសៃសក់​ដូចម្តេច ?

25-10-2017 6:45 pm 1919

​ស៊ុត​ជួយ​ទ្រទ្រង់​សក់​និង​រក្សា​សរសៃសក់​ឲ្យមាន​សុខភាព​ល្អ​។ អាស៊ីត​ខ្លាញ់​ដែលមាន​នៅក្នុង​ស៊ុត ជួយ​ក្នុងការ​ស្ដារឡើងវិញ នូវ​តុល្យភាព​ប្រេង​ធម្មជាតិ​នៃ​ស្បែកក្បាល​និង​សក់​។ នោះ​ហើយ​ជា​មូលហេតុ​សំខាន់ ដែល​គួរ​ប្រើប្រាស់​ស៊ុត​ថែរក្សា​សក់​។ 

​ស៊ុត​និង​ទឹកឃ្មុំ រូបមន្ត​ធ្វើឲ្យ​ស​ក់មាន​សុខភាព​ល្អ ៖ យក​ស៊ុត​១ ទឹកដោះគោ​យ៉ា​អួ មួយ​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​១​ភាគ​២​នៃ​ស្លាបព្រា​បាយ លាយ​បញ្ចូល​គ្នា​ឲ្យក្លាយ​ជា​ល្បាយ ហើយ​លាប​លើ​ស្បែកក្បាល​និង​ឲ្យ​សព្វ​សរសៃសក់ រួច​ទុកចោល​រយៈពេល​២០​ទៅ​៣០​នាទី ចាំ​លាងជម្រះ​ជាមួយ​សាប៊ូ ដោយ​ប្រើ​ទឹក​ធម្មតា​។​

​ផ្នែក​ពណ៌​ស​នៃ​ស៊ុត សម្រាប់​ជួយ​ឲ្យ​សក់​លូតលាស់ និង​សម្រាប់​សក់​ខ្លាញ់ ៖ យក​ស៊ុត​ចំនួន​២ ហើយ​បំបែក​យកតែ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ប្រេង​ដូង​១​ភាគ​២​នៃ​ស្លាបព្រា​បាយ និង​ប្រេង​អូ​លីវ​១​ភាគ​២​នៃ​ស្លាបព្រា​បាយ លាយ​បញ្ចូល​គ្នា​ឲ្យក្លាយ​ជា​ល្បាយ ហើយ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ច្របល់​វាឲ្យ​សព្វ​ល្អ​។ បន្ទាប់ពី​ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ស្បែកក្បាល និង​លាប​ឲ្យ​សព្វ​សរសៃសក់ រុំ​សក់​របស់​អ្នក​ជាមួយនឹង​កន្សែង​ឬ​របស់​អ្វី​ផ្សេង​ក៏បាន ទុកចោល​រយៈពេល​៤​ទៅ​៥​នាទី ចាំ​លាងជម្រះ​ជាមួយ​ទឹក​។ ក្នុងករណី ដែល​គ្មាន​ក្លឹន​ធ្វើឲ្យប៉ះពាល់​ដល់​ច្រមុះ​របស់អ្នក បន្ទាប់ពី​អប់​សក់​ជាមួយ​ល្បាយ​ផ្សំ​ពី​ស៊ុត​នេះហើយ​មួយថ្ងៃ ចាំ​កក់សក់​ជាមួយ​សាប៊ូ​។​

​ប្រេង​អាល់​ម៉ុង ស៊ុត និង​ទឹកឃ្មុំ សម្រាប់​សក់​ស្ងួត បែក​ចុង ៖ យក​ស៊ុត​ចំនួន​២ បំបែក​យក​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត ប្រេង​អាល់​ម៉ុង ១​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ លាយ​បញ្ចូល​គ្នា​ឲ្យក្លាយ​ជា​ល្បាយ ហើយ​លាប​លើ​ស្បែកក្បាល និង​សរសៃសក់ ទុក​វាឲ្យ​ស្ងួត​លើក្បាល​ប្រហែល​កន្លះ​ម៉ោង ចាំ​លាងជម្រះ​ជាមួយ​ទឹក​ត្រជាក់​។ ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ អ្នក​មិនគួរ​ប្រញាប់​កក់សក់ជាមួយសាប៊ូ​ភ្លាម បន្ទាប់ពី​លាប​ល្បាយ​ផ្សំ​ពី​ស៊ុត​នេះ​នោះទេ​។ ពោល រំលង​មួយថ្ងៃ​បន្ទាប់ពី​អប់​ល្បាយ​ផ្សំ​ពី​ស៊ុត​នេះ ចាំ​កក់សក់​ជាមួយ​សាប៊ូ ដើម្បីឲ្យ​ល្បាយ​ផ្សំ​ពីស៊ុត​នេះ  មានឱកាស​ជ្រាប​ចូលដល់​ឬ​ស​នៃ​សក់​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត