អស់បញ្ហារឿងអង្គែ ជាមួយវិធីងាយៗ​ទាំងនេះ

24-10-2017 7:04 pm 2257

​បញ្ហា​អង្គែ​លើ​ស្បែកក្បាល​ច្រើន​កើត​លើ​ស្បែកក្បាល​ដែល​ស្ងួត​។ នៅពេល​កោសិកា​ស្បែកក្បាល​បង្កើត ថ្មី កោសិកាចាស់ៗ​នឹងត្រូវ​រុញច្រាន​ទៅ​ផ្នែក​ខាងលើ​នៃ​ស្បែកក្បាល​។ មូលហេតុ​ផ្សេងទៀត បញ្ហា​អង្គែ អាច​បណ្តាលមកពី​មាន​មេរោគ​ផ្សិត​នៅលើ​ស្បែកក្បាល និង​ក្រពេញ​បញ្ចេញ​ញើស អាចមាន​បញ្ហា​នៅលើ​ស្បែកក្បាល ព្រោះ​វា​ផលិត​ជាតិ​ប្រេង​ច្រើន​ឬ​តិច​ជ្រុល​។ យ៉ាងណា​មាន​វិធី​កម្ចាត់​អង្គែ​ប្រភេទ​នេះ​ផងដែរ​។​

​ទឹកខ្មេះ​ស ៖ យក​ទឹកខ្មេះ​សលាយ​ជាមួយ​ទឹក​ក្នុង​បរិមាណ​ស្មើគ្នា រួច​យកទៅ​កក់​លើ​ក្បាល ទុក​រយៈពេល​២​នាទី​រួច​លាងជម្រះ​។​

​ខ្ទឹម​ស ៖ យក​ខ្ទឹមស ពីរ​កំពិស​ចិញ្ច្រាំ​ឲ្យ​ម៉ត់ឬ​ធ្វើយ៉ាងណាឲ្យ​ខ្ទឹម​ម៉ត់​ល្អ ហើយ​លាយ​ជាមួយ​ទឹក​ក្នុង​បរិមាណ​ល្មម រួច​យកទៅ​កក់​លើ​ក្បាល​។ សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ក្លិន​ខ្ទឹម​ស អាច​បន្ថែម​ទឹកឃ្មុំ​ចូល​បន្តិច​ក៏បាន​។​

​ប្រេង​ចម្រាញ់​ពី​ស្លឹក​តែ ៖ យក​ប្រេង​ស្លឹក​តែ​នេះ ពី​២​ទៅ​៣​ដំណ​ក់លាយជា​មួយ​សាប៊ូកក់សក់​ដែល​អ្នក​ប្រើ ហើយ​កក់សក់​ទៅតាម​ទម្លាប់​របស់​អ្នក​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត