មន្ទីរសំរាកព្យាបាល «កេតុបុត្រា»ដែលស្ថិតនៅក្នុងសង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច បិទទ្វារ មិនឲ្យបើកដំណើរការតទៀតទេ។
សូមបញ្ជាក់ថាមូលហេតុ ដែលក្រសួងសុខាភិបាលសម្រេចបិទទ្វារមន្ទីរសម្រាកព្យាបាលមួយនេះ ព្រោះតែបង្កឲ្យមានអ្នកជំងឺស្លាប់ច្រើន ដោយសារការវះកាត់។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ ក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែតុលានេះ៕
ដោយ៖ ប៉ា សុខេង