មិន​ចង់ឲ្យ​ខ្លួនឯង​កាន់តែចាស់ អ្នកមាន​អាយុ​៣០​ឆ្នាំ​ឡើងទៅ គួរ​ចៀសវាង​ញ៉ាំ​​អាហារ​ទាំងនេះ​

23-10-2017 8:04 pm 2116

​នៅពេលដែល​អ្នកមាន​អាយុ​៣០​ឆ្នាំ​ឬ​លើសពី​៣០​ឆ្នាំ អ្នក​ប្រហែល​ពិបាក​ផ្លាស់ប្តូរ​ទម្លាប់​នៅក្នុង​ការ​ញ៉ាំ​អាហារ ដែល​អ្នក​តែងតែ​ញ៉ាំ​តាំងពីក្មេង​មក​។ យ៉ាងណាក៏ដោយ ដល់​ពេលដែល​អ្នក​ចាប់ផ្តើម ចាប់អារម្មណ៍​លើ​កា​ញ៉ាំ​ចំណីអាហា​រហើយ ព្រោះ​មាន​ឥទ្ធិពល​ដល់​សុខភាព​និង​សម្រស់​របស់​អ្នក​។ ខាងក្រោម​នេះ ជា​អាហារ​មួយចំនួន ដែល​គួរ​ចៀសវាង​ញ៉ាំ ល្អ​សម្រាប់​អ្នកមាន​អាយុ​៣០​ឆ្នាំ​ឡើងទៅ !

នំ​Oreos ៖ នៅក្នុង​នំ​ដែលមាន​រសជាតិ​ផ្អែម​នេះ នឹង​ធ្វើឲ្យ​អ្នក​ធាត់​។ កាលពី​នៅ​ក្មេង​អ្នក​អាច​ញ៉ាំ​នំ​បណ្តើរ និង​ដើរទៅ​សាលារៀន​បណ្តើរ ដែលជា​លំ​ហាត់ប្រាណ​មួយ​ជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់​។ ប៉ុន្តែ​នៅពេល​ដែលមាន​អាយុ​៣០​ឆ្នាំ​ឡើង​ទៅហើយ ពិបាក​ក្នុងការ​សម្រក​ទម្ងន់​ណាស់ ។​

​ស្រា​បៀរ​និង​ស្រា​ក្រឡុក ៖ អ្នកជំនាញ​ខាង​របប​អាហារ​ឲ្យដឹងថា នៅពេល​អ្នក​ឈានចូល​ដល់​វ័យ​នេះ រាងកាយ​របស់​អ្នក ចាប់ផ្តើម​មាន​បញ្ហា​ក្នុង​ការរំលាយ​ជាតិ​អាល់​កុល​។ ម្យ៉ាង ជាតិ​អាល់កុល​នឹង​ធ្វើឲ្យ​អ្នក​ពិបាក​គេង ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​ជា​មូលហេតុ​មួយទៀត នាំឲ្យ​អ្នកកាន់តែ​ឆាប់​ចាស់​និង​ឡើង​គីឡូ​។ បន្ថែម​លើ​នេះ ជាតិ​អាល់កុល​នឹង​យាយី​សុខភាព​ស្បែក​របស់​អ្នក ដែល​ធ្វើឲ្យ​ស្បែក​កាន់តែ​ឆាប់​ចាស់​។ ដូច្នេះ ជំនួស​ឲ្យ​ការញ៉ាំ​គ្រឿង​ស្រវឹង​ទាំងនេះ ងាក​មក​ញ៉ាំ​ផ្លែឈើ​និង​ទឹកក្រឡុក​វិញ ល្អ​សម្រាប់​អ្នក​ជាង​។​

​ស៊ុប​កំប៉ុង ៖ ស៊ុប​កំប៉ុង​អាចមាន​ផ្ទុក​សូ​ដ្យូ​ម​ខ្ពស់​ណាស់​។ សូ​ដ្យូ​ម​ក្នុង​រាងកាយ​បាន​រាំងខ្ទប់​ទឹក ដែល​ដាក់​សម្ពាធ​ទៅលើ​រាងកាយ ជាពិសេស​បេះដូង បណ្តាលឲ្យ​លើសឈាម និង​គាំងបេះដូង​។​

​កាហ្វេ​ទឹកកក ៖ ការ​ហ្វេ​ទឹកកក​ពុំ​មានលទ្ធភាព​កាត់បន្ថយ​ភាព​ចាស់​របស់​អ្នក​នោះទេ​។ ដូចដែល​អ្នកដឹង​ហើយ​ថា ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើឲ្យប៉ះពាល់​ដល់​ការគេង​របស់អ្នក ហើយ​ការ​សម្រាក​មិន​គ្រប់គ្រាន់​នេះហើយ ជា​មូលហេតុ​ធ្វើឲ្យ​ស្បែក​របស់​កាន់តែ​ចាស់​ជ្រីញជ្រួញ​។​

​ប្រភេទ​សាច់​កែច្នៃ ៖ ប្រភេទ​សាច់​កែច្នៃ​ដូចជា​ប្រហិត សាច់ក្រក និង​ជ្រូក​ខ្វៃ​ជាដើម អាហារ​ប្រភេទ​នេះ មិនល្អ​សម្រាប់​សុខភាព​ស្បែក​របស់​អ្នក​នោះទេ វា​មាន​ជាតិ នី​ត្រាត​(nitrates) និង​នី​ទ្រី​ត​( nitrites ) ដែល​ទាំងនេះ រារាំង​ដល់​ដំណើរការ ដែល​ធ្វើឲ្យ​ស្បែក​របស់អ្នក​នៅក្មេង​និង​ស្រស់ស្អាត​។ បើ​អ្នក​មិនអាច​ខ្វះ​សាច់ក្រក ឬ​សាច់ជ្រូក​ខ្វៃ​បានទេ អ្នក​អាច​ជំនួស​ដោយ​ញ៉ាំ​សាច់ ដែល​មិនមាន​ជាតិ​នីត្រាត​(nitrates)៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត