ញ៉ាំ​ក្រូច​ហើយ​​កុំ​ចោល​សម្បក ! ព្រោះ​ជា​គ្រឿងផ្សំ​កម្ចាត់​កោសិកា​ស្បែក​មុខ​ដែល​ងាប់​

23-10-2017 5:44 pm 2715

​ញ៉ាំ​ក្រូច​ហើយ កុំ​បោះចោល​សម្បក​ក្រូច ព្រោះ​នៅ​អាច​ប្រើប្រាស់​បាន​ទៀត​។ យកស​ម្បក្រូ​ច​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត នៅក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ ហើយ​កិន​វាឲ្យ​ម៉ត់​ក្លាយជា​ម្សៅ ដើម្បី​ប្រើប្រាស់​ក្នុង​ការថែរក្សា​ស្បែក​ជាប្រចាំ​។ លើសពីនេះទៅទៀត សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម និង​វីតាមីន C របស់​វា ជួយ​ធ្វើអោយ​ស្បែក​របស់​អ្នកមាន​ភាពរស់រវើក​ឡើងវិញ​។​

​វិធី​ធ្វើ​និង​ប្រើ ៖ យក​ម្សៅ​រមៀត​លាយ​ជាមួយ​ម្សៅ​សម្បក​ក្រូច និង​ទឹកដោះគោ​យ៉ា​អួធ​ម្មតា ហើយ​លាប​វា​លើ​ផ្ទៃមុខ និង​រក្សាទុក​រយៈពេល​១០​ទៅ​១៥​នាទី រួច​លាងជម្រះ​ចេញ​។ អនុវត្ត​បែបនេះ មួយ​សប្តាហ៍​ម្តង ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់ ទទួលបាន​មកវិញ​នូវ​ផ្ទៃមុខ​ស្រស់ថ្លា​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត