តំណាងរាស្ត្រ CNRP មួយ​រូប​សុំ​ចុះចូល​ជាមួយ CPP

22-10-2017 5:42 pm 5272
លោក ឡុង ប៊ុន្នី តំណាងរាស្ត្រ មណ្ឌល​ខេត្ត​ព្រៃវែង នៃ​គណបក្ស​សង្គ្រោះ​ជាតិ

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​យោង​តាម​លិខិត​ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ តំណាងរាស្ត្រ មណ្ឌល​ខេត្ត​ព្រៃវែង នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង ប៊ុន្នី បាន​ស្នើរ​សុំ​ចុះ​ចូល​ជា​សមាជិក របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ហៅ ប្រធាន​គណបក្ស​ចាស់​របស់​ខ្លួន​ថា ជា​ជន​ក្បត់ជាតិ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​អំពាវនាវ​ឲ្យ​មេឃុំ​-​ចៅសង្កាត់ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ប្រសិនបើ​ចង់​រក្សា​តំណែង​។​

 ពាក្យគន្លឹះ  តំណាងរាស្ត្រ

ព័ត៌មានផ្សេងទៀត