មេធាវីនឹង​ដាក់ពាក្យស្នើឲ្យ​តុលាការនាំខ្លួន​លោកកឹម សុខា​ចូលសវនាការ​នៅថ្ងៃទី៣១​

20-10-2017 3:30 pm 576
លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងពេលចាប់ខ្លួន។

តុលាការកំពូលនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ នឹងបើកសវនាការបណ្តឹងសារទុក្ខរបស់ក្រុមមេធាវីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវីសំ សុគង់។ លោកសំ សុខគង់ បានគូសបញ្ជាក់ថា មុនសវនាការចូលមកដល់ ក្រុមមេធាវីរបស់លោកកឹម សុខា នឹង ដាក់ពាក្យស្នើសុំទៅតុលាការកំពូល ដើម្បីស្នើឲ្យនាំខ្លួនលោកកឹម សុខា ចូលរួមក្នុងសវនាការនេះ។ សូមស្តាប់ប្រសាសន៍លោកមេធាវី សំ សុគង់៖

សំឡេង៖

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត