ក្រុម​រដ្ឋ​អ៊ីស្លាម​​បាត់បង់​មូលដ្ឋាន​ធំ​​មួយទៀត​​នៅ​ប្រទេស​ស៊ី​រី​

18-10-2017 8:49 am 440
កងកម្លាំងSDF​ពេលចូលក្នុងក្រុង​Raqqa

​កងកម្លាំង​ដែល​គាំទ្រ​ដោយ​អាមេរិក​នៅក្នុង​ប្រទេស​ស៊ី​រី បានប្រកាស​ពី​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​បាន​ទាំងស្រុង នូវ​ទីក្រុង​Raqqa​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​ទីនោះ​គឺជា​ទីក្រុង​របស់​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​គ្រប់គ្រង​ផងដែរ​។​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF) ភាគច្រើន​ជា​ក្រុម​អ្នក​ប្រយុទ្ធ​ឃឺ​ដ​ចូលរួម បាន​ចូល​កាន់កាប់​នៅ​ពហុកីឡាដ្ឋាន​និង​មន្ទីរពេទ្យ ជា​ទីតាំង​ក្រុម​សកម្មប្រយុទ្ធ​ប្រយុទ្ធ​តដៃ​លើកចុងក្រោយ​។​បន្ទាប់មក​កងកម្លាំង​SDF​បាន​ដណ្ដើមយក​ទីក្រុង​Raqqa​ទាំងស្រុង​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

សូមបញ្ជាក់ថា ទីក្រុង​Raqqa​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​គ្រប់គ្រង​កាលពី​ឆ្នាំ​២០១៤​។​ការដណ្ដើមយក​ក្រុង​នេះ​បាន​មកវិញ មានន័យថា​ជា​ការដួលរលំ​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។​ប៉ុន្ដែ​ក្រុមអ្នកតាមដាន​ស្ថានការណ៍​និយាយថា ការដួលរលំ​នៅ​ក្រុង​Raqqa មិនមែនជា​ការបញ្ចប់​ការប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​ឡើយ​។​ចំនួន​នៃ​ការវាយប្រហារ​ភេរវកម្ម​ជាការ​បំផុសគំនិត​ដោយ​ក្រុម​ជ្រុលនិយម បាន​កើនឡើង​ក្នុង​ទ្វីបអឺរ៉ុប​និង​អាស៊ី​៕

ព័ត៌មានផ្សេងទៀត