ហាម​បញ្ឆេះ​​រថយន្ត​ពេល​​លិច​​ទឹក​ជា​រឿង​​សំខាន់​ តែ​ចំណុច​​សំខាន់​​មួយ​ទៀត​​នោះ​​គឺ​...​

17-10-2017 5:35 pm 2440

​ជំនន់​ទឹកភ្លៀង​នៅតែ​បន្ត​គំរាមកំហែង​ដល់​បណ្តាល​រាជធានី ខេត្ត ទូទាំងប្រទេស ខណៈដែល​ការព្យាករណ៍ ឱ្យ​ដឹង​ថា ភ្លៀង​នឹង​ធ្លាក់​ជោគជាំ​រហូតដល់​ចុង​សប្តាហ៍​នេះ​។ ទី​ក្រុងភ្នំពេញ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន បាន​ជន់​លិច​ធ្ងន់ធ្ងរ ហើយ​បណ្តា​ឲ្យ​រថយន្ត​ជាច្រើន​រង​ការខូចខាត​។

​ជុំវិញ​ស្ថានភាព​នេះ ក្រុមហ៊ុន Star Auto បាន​រំឭក​ដល់​ម្ចាស់​រថយន្ត​ទាំងអស់ ជាពិសេស អតិ​ជន​របស់ខ្លួន​ដែល​ប្រើ​រថយន្ត Mercedes-Benz ទៅលើ ៣​ចំណុច​សំខាន់ៗ ដូចជា​៖

1) បើ​រថយន្ដ​របស់​អ្នក​ជន់​លិច​សូមកុំ​ព្យាយាម​បញ្ឆេះ​ម៉ាស៊ីន ព្រោះ​ទឹក​អាច​ជ្រាបចូល​និង​អាចធ្វើឲ្យ​វា​ខូច​បាន​។​

2) សូម​បំភ្លឺ​ភ្លើង​សញ្ញា​សុំ​ផ្លូវ ដើម្បីឲ្យ​អ្នកបើកបរ​ផ្សេងទៀ​តអាច​ឃើញ​រថយន្ត​របស់​អ្នក​ចត​ចោល​ដែល​កំពុងមាន​បញ្ហា​។​

3) សូម​អ្នក និង​អ្នករួមដំណើរ​ផ្សេងទៀត​ចាកចេញ​ពី​រថយន្ដ​ទៅរក​កន្លែង​ទីទួល​ដែលមាន​សុវត្ថិភាព​។​

 ពាក្យគន្លឹះ  បច្ចេកវិទ្យារថយន្ត

ព័ត៌មានផ្សេងទៀត