គ​.​ជ​.​ប​​ប្រជុំ​ផ្សព្វផ្សាយស្តីពីលទ្ធផល​បណ្តោះអាសន្ន​​នៃ​ការចុះឈ្មោះ​បោះឆ្នោត​​ថ្ងៃទី​២០​តុលា​

16-10-2017 11:11 am 711

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី ៖

- ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការធ្វើ​បច្ចុប្បន្នភាព និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់​
- លទ្ធផល​បណ្តោះអាសន្ន នៃ​ការចុះឈ្មោះ​បោះឆ្នោត​
- អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​

​កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​នៅ​សាលសន្និសីទ គ​.​ជ​.​ប ថ្ងៃ​សុក្រ ទី​២០ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក ក្រោម​អធិបតីភាព​លោក​ឌុ​ច សុន​សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប ៕


 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត