១. ញ៉ាំទឹក៨ឬ១២កែវរៀងរាល់ថ្ងៃ ដើម្បីរក្សាស្បែករបស់អ្នកមានសុខភាពល្អនិងភ្លឺរលោង។
២. ធ្វើយ៉ាងណាឲ្យភ្នែករបស់អ្នក បានសម្រាកនៅក្នុងរយៈពេល៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីការពាររង្វង់ភ្នែកខ្មៅ។
៣. រៀបចំឲ្យមានការសម្រាកក្នុងរយៈពេល៣០នាទីទៅ១ម៉ោង ធ្វើអ្វីដែលអ្នកចូលចិត្ត ដើម្បីកាត់បន្ថយភាពតានតឹង។
៤. ចៀសឲ្យឆ្ងាយពីអាហារដែលមានជាតិខ្លាញ់ខ្លាំង ផ្អែមខ្លាំង និងតាមដានតួលេខទម្ងន់របស់អ្នកឲ្យបានទៀងទាត់។
៥. ចៀសវាងធ្វើដំណើរក្រោមពន្លឺព្រះអាទិត្យក្តៅខ្លាំងដោយមិនមានអ្វីបិទបាំង ដើម្បីការពារពីការកើតស្នាមអុចខ្មៅលើផ្ទៃមុខ និងធ្វើឲ្យស្បែកមានស្នាមជ្រីញជ្រួញ។
៦. លាបប្រេងថែរក្សាសក់ពីរដងក្នុងមួយសប្តាហ៍ ដើម្បីការពារសរសៃសក់បែកចុង និងប្រើប្រេងក្តៅយ៉ាងហោចណាស់ក្នុងមួយសប្តាហ៍ម្តង ដើម្បីចិញ្ចឹមសរសៃសក់។
៧ . លាងសម្អាតស្បែករបស់អ្នកពីរដងក្នុងមួយថ្ងៃ (ព្រឹកនិងមុនចូលគេងពេលយប់)
៨ . ជូតទឹកកកលើផ្ទៃមុខរបស់អ្នក ដើម្បីជួយការពារស្នាមជ្រីញជ្រួញ និងធ្វើឲ្យប្រសើរឡើងនូវចរន្តឈាម។
៩ . ញ៉ាំអាហារប្រចាំថ្ងៃដែលមានសុខភាពល្អ ព្រមទាំងញ៉ាំបន្លែ ផ្លែឈើស្រស់៕