នុយក្លេអ៊ែរ​​កូរ៉េខាងជើង​​អាច​សម្លាប់​​មនុស្ស​​បានជា​ង​២​លាន​នាក់​​នៅ​សេ​អ៊ួ​ល​​និង​តូ​ក្យូ​

06-10-2017 4:24 pm 505
អានុភាព​នៃអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​​ក្រោយ​បាញ់​សាកល្បង

​ប្រសិនបើ​មាន​ការប្រឈ​មុខដាក់គ្នា ក្លាយជា​សង្គ្រាម​ផ្ទុះឡើង​នៅលើ​ឧបទ្វីប​កូរ៉េ​មែន អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បើ​វាយប្រហារ​លើ​ទីក្រុង​សេ​អ៊ួ​លរបស់​កូរ៉េខាងត្បូង និង​ទីក្រុង​តូ​ក្យូរ​បស់​ជប៉ុន អាច​សម្លាប់​មនុស្ស​រហូត​ដល់​២.១​លាន​នាក់​។​នេះ​បើតាម​ការបញ្ជាក់​ពី​គេហទំព័រ​38 North ជា​គេហទំព័រ​ដែល​វិភាគ​ព្រឹត្ដិការណ៍​ពាក់​ព័ន្ធនឹង​កូរ៉េខាងជើង​។​

​មានការ​បញ្ជាក់បន្ថែម​ថា អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បើ​បាញ់លើ​ទីក្រុង​ទាំងពី​រនេះ អាច​នឹង​ធ្វើឲ្យ​មនុស្ស​ប្រមាណ​៧.៥​លាន​នាក់​រងរបួស​។​កូរ៉េខាងជើង​អាចមាន​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​២៥​គ្រាប់​។​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​នៅ​កូរ៉េខាងត្បូង​អាច​ស្ទាក់​បាន​ខ្លះ​ប៉ុណ្ណោះ មិនអាច​ទប់ស្កាត់បាន​ទាំងអស់​ឡើយ​។​ចំណែក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅក្នុង​ប្រទេស​ជប៉ុន ក៏​មិនអាច​ទប់ស្កាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​បាន​ទាំងស្រុង​ដែរ​។​

​ដ្បិតថា​កូរ៉េខាងជើង​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តែ​២៥​គ្រាប់ ប៉ុន្ដែ​ទីក្រុង​ព្យុងយ៉ាង​អាច​បន្ថែម​វា​បាន​រហូតដល់​៦​ឬ​៧​គ្រាប់​ក្នុងពេល​មួយឆ្នាំ​។​នេះ​បើតាម​សេចក្ដីរាយការណ៍​ពី​បណ្ដាញសារព័ត៌មាន​រុស្ស៊ី​Sputnik​។​យ៉ាងណាក៏ដោយ ប្រជាជន​កូរ៉េខាងជើង​ចំនួន​២៥​លាន​នាក់ ក៏​ពិបាក​នឹង​គេចខ្លួន​ពី​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​អាមេរិក​ប្រមាណ​ជា​៦,៨០០​គ្រាប់​៕

ព័ត៌មានផ្សេងទៀត