រូបរាង​​​មនុស្ស​យន្ត​ថ្មី​​របស់​​Honda​ មិន​ល្អ​មើល​ តែ​មាន​​អត្ថប្រយោជន៍​​ច្រើន​​

05-10-2017 4:41 pm 1090

ក្រុមហ៊ុន Honda បានបង្ហាញ​មនុស្ស​យន្ត​ថ្មី​របស់ខ្លួន តែ​មនុស្ស​យន្ត​នេះ មើលទៅ​ហាក់​ពុំមាន​ភាព​ទាក់ទាញ​នោះទេ ដោយសារ​រូបរាង​របស់​វា​មាន​លក្ខណៈសាមញ្ញៗប៉ុណ្ណោះ​។ Honda ឱ្យដឹងថា មនុស្ស​​យន្ត​នេះ​ម៉ូឌែ​ល dubbed E2-DR (very Star Wars) មាន​រូបរាង​មិនគួរឲ្យ​ចាប់អារ​ម្មណ៍ដូចជា​មនុស្ស​យន្ត Asimo នោះទេ​។ ទោះយ៉ាងណា Honda អះអាងថា មនុស្ស​យន្ត​ថ្មី​នេះ មាន​ប្រយោជន៍​ច្រើន ដែល​ប្រៀបបាន​ទៅនឹង​អ្នក​ជួយសង្គ្រោះ ដូច​ក្នុង​រឿង Star Wars អញ្ចឹង​ដែរ​។​

មនុស្ស​យន្ត Asimo

លក្ខណៈពិសេស​របស់​ម​នុស្ស​យន្ត​នេះ គឺ​វា​មាន​ភាពបត់បែន ផ្តុំ​ដោយ​សន្លាក់ឆ្អឹង មិន​ចូល​ទឹក និង​ល្បឿន ២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ មនុស្ស​យន្ត​ម៉ូឌែ​ល E2-DR មាន​កម្ពស់ ៥,៥​សង់ទីម៉ែត្រ និង​ទម្ងន់​ត្រឹមតែ ១៨៧​ផោន​ប៉ុណ្ណោះ ដែល​អាច​ឡើងជណ្តើរ វារ​នៅលើ​កម្ទេចកំទី អាច​ធ្វើការ​នៅក្នុង​កម្រិត​សីតុណ្ហភាព​ក្តៅ ជាពិសេស វា​មាន​ឧបករណ៍​ចាប់​សញ្ញា​ជាច្រើន ដែល​អាច​មើលឃើញ​ទោះ​ស្ថិតក្នុង​ស្ថានភាព​ភ្លឺ​ខ្លាំង រួមទាំង​មាន​បង្កប់​កាមេរ៉ា​នៅក្នុង​ដៃ​ផងដែរ​។​

​មនុស្ស​យន្ត E2-DR ក៏​ត្រូវបាន​រចនា​ឡើង​ប្រើ​ដោយ​ឥត​ខ្សែ និង​ថាមពល​ថ្ម ១០០០Wh ដែល​អាចឲ្យ​វា​ដំណើរកា​ររហូតដល់ ១​ម៉ោង​កន្លះ រួមទាំង​ផ្តល់​មុខងារ​បន្ថែម​ជាច្រើន​ទៀត ផ្អែកទៅលើ​តម្រូវការ​របស់​ស្ថានភាព​ជាក់ស្តែង ដែល​គេ​រំពឹង វា​នឹង​អាចជួយ​ដោះស្រាយ និង​អាច​កាត់បន្ថយ​គ្រោះមហន្តរាយ​នានា​។​

​យ៉ាងណា​ក៏​ចុះ ក្រុមហ៊ុន Honda បញ្ជាក់ថា មនុស្ស​យន្ត​ថ្មី​នេះ គ្រាន់តែ​ជា​គំរូ​ដើម​មួយ​ប៉ុណ្ណោះ ហើយ​វា​មិនទាន់​អាច​ជួយសង្គ្រោះ​អ្នកណាម្នាក់​គ្រប់ពេលវេលា ក្នុងពេល​ឆាប់ៗ​នេះ​ទេ​។ ប៉ុន្តែ វា​ជា​ការចាប់ផ្តើម​មួយ ហើយក៏​ជា​គម្រោង​ដែលមាន​សក្តានុពល​ជាច្រើន សម្រាប់​កម្មវិធី​ពាណិជ្ជកម្ម​នា​ពេលអនាគត​៕

ប្រភព៖ techcrunc

ព័ត៌មានផ្សេងទៀត