CIS៖​​ប្រមាណ​៩០%​​នៃ​ទឹកដី​នៅស៊ី​រី​​ដណ្ដើមយក​បាន​​វិញ​​ពី​ក្រុម​ភេរ​វករ​

05-10-2017 3:21 pm 776
កងកម្លាំងរុស្ស៊ីពេលធ្វើយុទ្ធនាការតាមជើងអាកាស

​ប្រមាណ​ជា​៩០%​នៃ​ទឹកដី​នៅក្នុង​ប្រទេស​ស៊ី​រី ត្រូវ​រំដោះ​បាន​មកវិញ​ពី​ក្រុម​ភេរ​វករ​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​Andrey Novikov ប្រធាន​មជ្ឈមណ្ឌល​ឯករាជ្យ​ប្រឆាំង​ភេរវកម្ម​(CIS) ប្រាប់​ដល់​បណ្ដាញសារព័ត៌មាន​រុស្ស៊ី​Sputnik​។​

​កាលពីដើម​ខែកញ្ញា កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​គាំទ្រ​ដោយ​កងកម្លាំង​ជើង​អាកាស​រុស្ស៊ី បាន​បើក​យុទ្ធនាការ​វាយ​បំបែក​តំបន់​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ឡោម​ព័ន្ធ​បី​ឆ្នាំ​មកហើយ នៅ​ភាគខាងត្បូង​និង​ភាគ​លិច​ទីក្រុង​Deir ez-Zor​ក្នុងប្រទេស​ស៊ី​រី​។​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​ស៊ី​រី​បាន​ចាញ់​យ៉ាង​អាម៉ាស់ និង​បាន​ផ្លាស់ប្ដូរ​ទីតាំងនៅ​ក្នុងប្រទេស​ផ្សេង​វិញ​។​

​តាមពិតទៅ​ក្រុម​នេះ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ជា​បណ្ដើរៗ​តាំងពី​ឆ្នាំ​២០១៦ នៅពេល​ពួកគេ​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​។​តំបន់​សំខាន់ៗ​ដែល​ពួកគេ​កាន់កាប់​ពីមុន ត្រូវ​ដណ្ដើមយក​បានមក​វិញ​ហើយ ដែល​នេះ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​។​

​សូម​រម្លឹកថា រុស្ស៊ី​បានចាប់ផ្ដើម​យុទ្ធនាការ​ជួយ​រដ្ឋាភិបាល​ស៊ី​រី​ប្រឆាំង​ក្រុម​ភេ​វករ តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៥​មកម្ល៉េះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា​អាល់ អា​សាដ​៕

ព័ត៌មានផ្សេងទៀត