Galaxy Note FE ​បាន​​មក​ដល់​​កម្ពុជា​​ហើយ​​

04-10-2017 4:59 pm 1816

​ទូរស័ព្ទដៃ Samsung Galaxy Note 7 ម៉ូឌែ​ល Note FE បាន​មកដល់​កម្ពុជា​ហើយ​។ នេះ​បើ​យោង​Samsung Electronic Cambodia​។ ប្រភព​ដដែល​បញ្ជាក់ថា ចំពោះ​តម្លៃ និង​ថ្ងៃ​ចេញលក់​លើ​ទីផ្សារ​កម្ពុជា គឺ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ ​ទោះ​ជាយ៉ាងណា តាម​ការ​ស្ទាបស្ទង់ Samsung ម៉ូឌែល​នេះ អាច​នឹង​មានតម្លៃ​ប្រហែលជា​ខ្ទង់ ៦៥០​ដុល្លារ ហើយ​អាច​​នឹង​​ចេញ​លក់​​យ៉ាងយូរ នៅ​ដើម​ខែវិច្ឆិកា​ខាង​មុននេះ​។​

​ជា​ការកត់សម្គាល់ Galaxy Note FE គឺមាន​បច្ចេកវិទ្យា និង​រូបរាង​ស្រដៀង Galaxy Note 7 សឹងតែ ៩៨​ភាគរយ​ទៅហើយ​។ ប៉ុន្តែ Note FE មាន​លក្ខណៈសម្បត្តិ​ដូចជា​៖

  • ​ថាមពល​ថ្ម ៣ ២០០ mAh
  • ទម្ងន់ ១៦៧ ក្រាម​
  • អេក្រង់ Super AMOLED ទំហំ ៥,៧ អ៊ី​ញ​
  • ដំណើរការ​ដោយ​បន្ទះ​ឈីប Qualcomm Snapdragon 820 SoC
  • ​RAM ៤GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន ៦៤GB អាច​បន្ថែម micro SD ដល់ ២៥៦GB
  • ដើរ​ដោយ Andriod OS ជំនាន់​ទី ៦ Marshmallow
  • កាមេរ៉ា​មុខ ១២ មេហ្គា​ភិ​ច​សែ​ល អាច​ថត​វីដេអូ​ដល់​កម្រិត 4K
  • ​កាមេរ៉ា​ក្រោយ  ៥ មេហ្គា​ភិ​ច​សែ​ល​
  • ៤ពណ៌ៈ ខ្មៅ មាស ទឹកសមុទ្រ និង​ប្រាក់​៕

ព័ត៌មានផ្សេងទៀត