នាឡិកា​​Apple watch​​ខ្លះ​​លក់​​នៅ​ខ្មែរ​ ថ្លៃ​​ជាង​​iPhone ​8 ​ទៅ​ទៀត​​

02-10-2017 5:27 pm 2649

​ទូរស័ព្ទ iPhone 8 និង iPhone 8 Plus ទើបតែ​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​ស្រុក​ខ្មែរ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហើយ​វា​មានតម្លៃ​រហូតដល់​ជាង​ខ្ទង់ពាន់​ដុល្លារ​។ តើ​អ្នក​យល់ថា តម្លៃ​នេះ​ថ្លៃ​ដែរឬទេ​? តែបើ​អ្នក​យល់ថា តម្លៃ​នេះ​ថ្លៃ សូម​ក្រឡេក​មក​មើល​នាឡិកា Apple Watch ស៊េរី​ទំនើប​មួយចំនួន​វិញ ក៏​មានតម្លៃ​ខ្ទង់ពាន់​ដុល្លា​រដែរ​។​

​បើតាម​តារាង​តម្លៃ​របស់​នាឡិកាដៃ​ឆ្លាត​វៃ Apple Watch ដែល​ដាក់លក់​តាម​ហាង​នៅ​ស្រុក​យើង​មួយចំនួន​គឺ​៖
- Apple watch Series2 38mm HERMÈS Leather Single Tour តម្លៃ ១៥៥០​ដុល្លារ​
- Apple watch Series2 38mm HERMÈS Leather Single Tour & Double Tour តម្លៃ ១៥៩៩​ដុល្លារ​
- Apple watch Series2 38mm HERMÈS Leather Double Buckle Cuff តម្លៃ ១៧៩៩​ដុល្លារ

​ចំណែក តម្លៃ iPhone 8 ទំហំ​64GB តម្លៃ ៧៩៩​ដុល្លារ និង​ទំហំ 256GB តម្លៃ ៩៩៩​ដុល្លារ​។ រីឯ iPhone 8 Plus ទំហំ​64GB តម្លៃ ៨៩៩​ដុល្លារ និង​ទំហំ 256GB តម្លៃ ១០៩៩​ដុល្លារ​។​

​យ៉ាងណា នាឡិកា Apple watch ស៊េរី​ខ្ពស់​មួយចំនួន ដែល​មានតម្លៃ​ថ្លៃ​ជាង​ទូរស័ព្ទ iPhone 8 និង iPhone 8 Plus​នេះ គឺមាន​លក់​តែ​ពីរ ឬ​បី​គ្រឿង​ប៉ុណ្ណោះ​ក្នុង​ហាង​នៅ​កម្ពុជា​៕

 Apple watch Series2 38mm HERMÈS Leather Single Tour

Apple watch Series2 38mm HERMÈS Leather Single Tour & Double Tour

Apple watch Series2 38mm HERMÈS Leather Double Buckle Cuff

iPhone 8 Plus & Apple Watch Series 3

 ពាក្យគន្លឹះ  បច្ចេកវិទ្យានាឡិកា

ព័ត៌មានផ្សេងទៀត