LG ​ផលិត​​ស្មា​ត​ហ្វូន​​ដំបូង​ដែល​​មាន​​សមត្ថ​ភា​ព​អាច​​បណ្តេញ​​មូស​​បាន​​

02-10-2017 4:22 pm 669

​ក្រុមហ៊ុន​LG បាន​បង្កប់​បច្ចេកវិទ្យា​មួយ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ចុងក្រោយ​របស់ខ្លួន ដែលមាន​សមត្ថភាព​អាច​បណ្តេញ​មូស​ចេញ​បាន​។ ទូរស័ព្ទដៃ LG K7i ដែល​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​​ត្បូង និង​ត្រូវបាន​ដំឡើង​ទូរស័ព្ទ​នៅ​ឥណ្ឌា​កាលពី​សប្តាហ៍​មុន គេ​រំពឹងថា ទូរស័ព្ទ​ស្មា​ត​ហ្វូន​ថ្មី​នេះ អាចការពារ​​​ជំងឺ​ដែល​ចម្លង​ពី​សត្វ​មូស ដោយសារ​វា​ត្រូវបាន​បង្កប់​ជាមួយនឹង​បច្ចេកវិទ្យា​ហៅថា រលក​​Ultrasonic នៅ​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ​។ ក្រុមហ៊ុន​LG អះអាងថា ប្រព័ន្ធ​រលក​នេះ​អាច​បណ្តេញ​សត្វល្អិត ហើយ​មាន​សុវត្ថិភាព និង​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ។​

ជាការកត់សម្គាល់ ផលិតផល​របស់​ក្រុមហ៊ុន LG មួយចំនួន​ដូចជា ម៉ាស៊ីនត្រជាក់ និង​ទូរទស្សន៍ គឺមាន​រួចទៅហើយ​ជាមួយនឹង​បច្ចេកវិទ្យា​បណ្តេញ​មូសឲ្យ​នៅ​ឆ្ងាយ​នេះ​។ ហើយក៏​មាន​កម្មវិធី​ជាច្រើន​ទៀត​ apps, claim to ដែល​ប្រើ​បច្ចេកវិទ្យា​ស្រដៀង​គ្នា​នេះដែរ​។ ប៉ុន្តែ​ក្រុមហ៊ុន LG បញ្ជាក់ថា នេះ​គឺជា​លើកទីមួយ ដែល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​ដាក់​នៅក្នុង​ស្មា​ត​ហ្វូន​របស់ខ្លួន​។​

​បើតាម​តម្លៃ​ដំបូង​របស់​ទូរស័ព្ទ LG K7i ដែល​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ​Android និង​មានតម្លៃ ៧.៩៩០ រូពី​ឥណ្ឌា ស្មើនឹង​១២២​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន LG បានឱ្យដឹងថា ខ្លួន​កំពុង​ពិចារណា​លើ​ផែន​ការ​ ដើម្បី​ដាក់​វា​លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស​ដទៃទៀត​៕

​ប្រភព​៖ CNN Tech
​លោកអ្នក​អាច​ស្វែងរក​បន្ថែម​ពី LG K7i នៅទីនេះ​៖ here

ព័ត៌មានផ្សេងទៀត