ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០២​ដល់​១០​តុលា​

02-10-2017 10:59 am 3258

​យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃទី​០១ តុលា បានប្រកាសថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូ​ទាំង​ប្រទេស ជាច្រើន​ថ្ងៃ​បន្តទៀត ។ ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ ផ្ទៃមេឃ​នៅ​កម្ពុជា​នឹង​មាន​ពពក​ច្រើន​ដេរដាស និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ ទៅ​ច្រើន ដែល​អាច​នឹង​បង្ក​ឱ្យមាន​ជំនន់​ទឹកភ្លៀង​ច្រើន​កន្លែង ។​

​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតមាន​នៅ​តំបន់​ទំនាប និង​តំបន់​ជាប់​នឹង​ផ្លូវទឹក​នានា ៕ 

 ពាក្យគន្លឹះ  ក្រសួងឧតុនិយម

ព័ត៌មានផ្សេងទៀត