លោក​​សុខ​ ទូច​​គាំ​ទ្រ​​រដ្ឋា​ភិបាល​​មាន​ទំនោ​​ទៅ​​ចិន​ បើ​ទោះ​ជា​​បក្ស​ប្រឆាំង​​ព្រួយ​បារម្ភ​​

29-09-2017 4:07 pm 2557

​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា គាំទ្រ​រដ្ឋាភិបាល​ដែលមាន​ទំនោ​ទៅ​ចិន​ខ្លាំង​នា​ពេលបច្ចុប្បន្ន ខណៈ​គណបក្សប្រឆាំង និង​អ្នកវិភាគ​មួយចំនួន ព្រួយបារម្ភ​ខ្លាច​កម្ពុជា ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ នៅពេលដែល​មាន​ទំនោ​ទៅ​ចិន​ខ្លាំងពេក​។ 

​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧ បានរៀបចំ​កិច្ចពិភាក្សា​តុមូល ស្ដីអំពី​«​បច្ចុប្បន្នភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ នយោបាយ និង​សេដ្ឋកិច្ច​» ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន បច្ចុប្បន្ន​មានការ​ស្អិតរ​មួ​ត​ជាង​មុន ធ្វើឱ្យ​សាធារណៈជន​មាន​ការចាប់អារម្មណ៍​ពី​បញ្ហា​នេះ​ផងដែរ​។​

​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា និង​ជា​អ្នកស្រាវជ្រាវ​កិច្ចការ​ព្រំដែន បាន​ថ្លែង​ក្នុង​វេទិលកា​តុមូល នៅ​ចំពោះមុខ​និស្សិត និង​អ្នកចូលរួម ថា រដ្ឋាភិបាល ដែលមាន​ទំនោ​ទៅ​ចិន​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ គឺ​ចិន​បាន​ផ្ដល់ជំនួយ​មក​កម្ពុ​ជា ដោយ​គ្មាន​លក្ខខណ្ឌ និង​គាំទ្រ​កម្ពុជា​ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច​។ ផ្ទុយ​ពី​សហរដ្ឋអាមេរិក គឺ​ផ្ដល់ជំនួយ​មាន​លក្ខខណ្ឌ តាមរយៈ​អង្គការ​NGO​ហើយ​រិះគន់​រដ្ឋាភិបាល ដោយមាន​ទំនោ​ទៅ​គណបក្សប្រឆាំង​..............

​សំឡេង​៖ 

​លោក​សុខ ទូច ក៏បាន​រិះគន់​គណបក្សប្រឆាំង និង​អ្នកវិភាគ ដែល​ព្រួយបារម្ភ​ខ្លាច​ទំនាក់ទំនង​កម្ពុជា​-​ចិន បច្ចុប្បន្ន ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ដោយ​លោក​បញ្ជាក់ថា កម្ពុជា និង​ចិន​បច្ចុប្បន្ននេះ ខុសពី​សម័យមុន មិនអាច​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដដែល​ឡើយ​។​

​យ៉ាងណាក៏ដោយ ទំនាក់ទំនងរ​វា​ង​ង​កម្ពុជា​-​ចិន នា​ពេលបច្ចុប្បន្ន ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​មានការ​ស្អិតរ​មួ​ត​ជាង​មុន ក្នុងខណៈដែល​កម្ពុជា មានការ​រកាំរកូស​ជាមួយ​សហរដ្ឋអាមេរិក បន្ទាប់ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ចោទ​អាមេរិក​ថា ជា​អ្នក​នៅ​ពីក្រោយ​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល តាមរយៈ​ប្រធាន​គណបក្សប្រឆាំង​លោក​កឹម សុខា​។​

​ក្នុងខណៈដែល​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន មាន​ទំនោ​ទៅ​ចិន ខ្លាំង​ជាង​អាមេរិក នាពេលនេះ បានធ្វើឱ្យ​សាធារណៈជន​មួយចំនួន មានការ​ងឿ​ល​ឆ្ងល់ ហើយ​ចោទ​ជា​សំណួ​រថា ហេតុអ្វី​បានជា​កម្ពុជា មិន​រក្សា​ជំហរ ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​មហាអំណាច​នៃ​ប្រទេស​ទាំងពីរ បែ​ជា​ងាក់​ទៅ​ចិន ច្រើនជាង​អាមេរិក ដែល​អាមេរិក ក៏​ជា​ប្រទេស​ដែល​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ផងដែរ​៕

 ពាក្យគន្លឹះ  លោកសុខទូចកម្ពុជាចិន

ព័ត៌មានផ្សេងទៀត