ជប៉ុន​ផ្តល់ជំនួយ​ជាង​​១,៥​លាន​ដុល្លារ​​សម្រាប់​អភិវឌ្ឍន៍​​តំបន់​ជនបទ​​នៅ​កម្ពុជា​

29-09-2017 3:12 pm 967
ប្រភពពីសារព័ត៌មានFresh News

​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ជាង​១,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍន៍​តំបន់​ជនបទ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជំនួយ​នេះ​នឹង​ជួយ​ទ្រទ្រង់​លើ​គម្រោង​ចំនួន​៣ រួមមាន សាងសង់​ស្ពាន​ចំនួន​២ នៅ​ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី​ចំនួន​២៤២,៣៦៧​ដុល្លារ , ទឹកប្រាក់​ចំនួន ៥៥៨,២៣៦ សម្រាប់​ជួយ​វិទ្យាស្ថាន​កែលម្អ និង​អភិរក្ស​បរិស្ថាន​របស់​អង្គការ ERECON លើកកម្ពស់​និរន្តរភាព នៃ​ស្ថានភាព​កសិកម្ម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ក្នុង​ខេត្ត​កំពង់ចាម និង​ទី​បី​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​សហគមន៍​តាមរយៈ​ការ​បោសសម្អាត​មីន នៅក្នុង​ខេត្តបន្ទាយមានជ័យ ចំនួន​៧៦១,២០២​ដុល្លារ​។ ពិធី​ចុះហត្ថលេខា​ផ្តល់ និង​ទទួល​ជំនួយ​នេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​នេះ​៕

 ពាក្យគន្លឹះ  ជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត