ក្រសួង​ព្រមាន​ពី​ជំនន់​ទឹកភ្លៀង​ពេញ​មួយ​សប្ដាហ៍​ខាង​មុខ​

26-09-2017 7:09 pm 3769

​រយៈពេល​ពេញ​មួយ​សប្តាហ៍ ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ស្ទើរ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​បរិមាណ​កើនឡើង​ជា​បន្តបន្ទាប់ ដែល​អាច​បង្ក​ឲ្យមាន​ជំនន់​ទឹកភ្លៀង​។ នេះ​បើ​យោងតាម របាយការណ៍​ព្យាករណ៍​អាស​ធាតុ​ប្រចាំ​សប្ដាហ៍ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ ឲ្យដឹងថា ចាប់ពី​ថ្ងៃស្អែក​តទៅ ប្រទេស​កម្ពុជា​នឹង​ទទួលរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប ពេញ​មួយ​សប្ដាហ៍​។ លក្ខណៈ​បែបនេះ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​បណ្ដា​ខេត្ត​តាម​តំបន់​វាលទំនាប និង​ខ្ពង់រាប អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង ដោយសារ​តែ​ភ្លៀង​បង្កើន​បរិមាណ​ជា​បន្តបន្ទាប់​។​

​ដោយឡែក​ខេត្ត​នៅតាម​តំបន់​មាត់សមុទ្រ ក្រសួង​ធនធានទឹក បាន​ក្រើនរម្លឹក ដល់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​ទៅ​ច្រើន ជាមួយ​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៧​។

 ពាក្យគន្លឹះ  អាកាសធាតុ

ព័ត៌មានផ្សេងទៀត