នាយករដ្ឋមន្ដ្រី​ថៃ​​ថា​​លោក​ដឹង​​ពី​កន្លែង​​អ្នកស្រី​យី​ង​ឡាក់​​លាក់ខ្លួន​

26-09-2017 5:10 pm 5500
អតីតនាយករដ្ឋមន្ដ្រីថៃអ្នកស្រីយីងឡាក់​ ស៊ីណាវ៉ាត្រា

​មេដឹកនាំ​របប​យោធា​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​និយាយថា លោក​ដឹង​ពី​កន្លែង​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​លាក់ខ្លួន​បច្ចុប្បន្ន ក្រោយពេល​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​។​ប៉ុន្ដែ​លោក​មិន​ប្រកាស​ជា​សាធារណៈ​ទេ រហូតដល់​ការប្រកាស​សាលក្រម​រឿងក្ដី​របស់​អ្នកស្រី​សិន​។​

​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​មុនពេល​តុលាការ​កំពូល​ប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​២៥​សីហា មេធាវី​របស់​អ្នកស្រី​ថា​អ្នកស្រី​មាន​ជំងឺ​មិនអាច​ចូល​សវនាការ​បានទេ​។​ប៉ុន្ដែ​ក្រោយមក​ក៏​លេច​ធ្លា​ច​ព័ត៌មាន​ថា​អ្នកស្រី​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​។​

​លោក​នាយករដ្ឋមន្ដ្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោយ​អ្នកស្រី​យី​ង​ឡាក់​ភៀសខ្លួន​ចេញពី​ថៃ ពេលនេះ​លោក​ដឹងថា​អ្នកស្រី​រស់នៅ​កន្លែង​ណា​ហើយ ប៉ុន្ដែ​លោក​មិនទាន់​ប្រាប់ឲ្យដឹង​ទេ​។​លោក​នឹង​ប្រាប់​ក្រោយ​ការប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៧​កញ្ញា​នេះ​។​

​សូមបញ្ជាក់ថា អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ ប្រសិនបើ​រកឃើញថា​មាន​កំហុស​ក្នុង​កិច្ចការ ដែល​ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​រាប់ពាន់លាន​ដុល្លារ ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន​៕

 ពាក្យគន្លឹះ  ថៃអ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត