កូរ៉េខាងត្បូង​៖​​មាន​រញ្ជួយ​ដី​​កើតឡើង​​នៅក្បែរ​ទីតាំង​​ធ្វើតេស្ដ​នុយ​ក្លេអ៊ែរ​​កូរ៉េខាងជើង​

25-09-2017 9:54 am 734
រូបភាពចាប់បានដោយផ្កាយរណបបង្ហាញពីការបាក់ដី

​ទីភ្នាក់ងារ​អាកាសធាតុ​កូរ៉េខាងត្បូង​បាន​និយាយថា មាន​រញ្ជួយ​ដី​កើតឡើង​ចំនួន​ពីរដង នៅក្បែរ​ទីតាំង​ធ្វើតេស្ដ​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សៅរ៍​។​ទីភ្នាក់ងារ​បានបញ្ជាក់​ផងដែរ ពី​លទ្ធភាព​ដែល​អាច​បង្កឡើង​ដោយសារតែ ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាលពីដើម​ខែ​នេះ​។​

​ចំណុចកណ្ដាល​នៃ​ការរញ្ជួយ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ទីតាំង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​Punggye-ri ភាគ​ឦសាន​នៃ​ប្រទេស​កូរ៉េខាងជើង ហើយ​មាន​ជម្រៅ​ប្រមាណ​២​គីឡូម៉ែត្រ​។​ដ្បិតថា​រញ្ជួយ​ដី​អាចជា​បាតុភូតធម្មជាតិ ប៉ុន្ដែ​ក៏​អាច​កើតឡើង​ដោយសារតែ​ការសាកល្បង​នុយក្លេអ៊ែ​រដែរ​៕

ព័ត៌មានផ្សេងទៀត