ចិន​សម្រេច​ដាក់​ទណ្ឌកម្ម​​កូរ៉េខាងជើង​ឈប់​នាំ​ចេញ​-​ចូល​ប្រេង​និង​វាយ​ន​ភណ្ឌ​

23-09-2017 4:46 pm 7330

​នៅ​ទី​បំផុត​ទៅ​រដ្ឋាភិបាល​ចិន បានសម្រេច ដាក់​កំហិត​លើ​ការនាំចេញ​ប្រេង ទៅកាន់​ប្រទេស​កូរ៉េខាងជើង និង​ផ្អាក​ការនាំ​ចូល​វាយ​ន​ភ​ណ្ឌ ពី​រដ្ឋ​កុ​ម្មុយ​និស្ត​មួយនេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទណ្ឌកម្ម​ពី​អង្គការ​សហប្រជាជាតិ​។

បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ថ្ងៃ​សៅរ៍​នេះ បានឲ្យដឹងថា ក្រសួង​ពាណិជ្ជកម្ម​ចិន បានចេញ​សេចក្តីថ្លែងការណ៍​ថា ខ្លួន​នឹង​បញ្ឈប់​ការនាំចេញ​ឧស្ម័ន​ធម្មជាតិ ទៅកាន់​ប្រទេស​កូរ៉េខាងជើង និង​ចេញ​បំរាម​ហាមឃាត់ ចំពោះ​ការ​នាំចូល​វាយ​ន​ភណ្ឌ គិត​ចាប់ពី​ថ្ងៃ​សៅរ៍​នេះ​តទៅ និង​ដាក់​កំហិត​ទៅលើ​ការនាំចេញ ផលិតផល​ប្រេង ដែល​ចម្រាញ់​រួច ចាប់ពី​ថ្ងៃ​ទី​០១ ខែ​តុលា​ខាង​មុខ​។

​ការដាក់ទណ្ឌកម្ម​ថ្មី​នេះ ត្រូវបាន​គេ​មើលឃើញថា កូរ៉េ​ខាងជើង​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​បន្ថែមទៀត ខណៈ​ដែល វាយ​ន​ភ​ណ្ឌ គឺជា​ប្រភព​ប្រាក់ចំណូល​បរទេស ដ៏​សំខាន់ និង​ចុងក្រោយ​មួយ របស់​កូរ៉េ​ខាងជើង ក្រោយ​ពី​ទីក្រុង​ព្យុង​យ៉ាង​បាន​ទទួលរង​ទណ្ឌកម្ម ជា​បន្តបន្ទាប់​ពី UN​។ នៅក្រោម​ទណ្ឌកម្ម​ទាំងនោះ ទីក្រុង​ប៉េកាំង ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង បាន​កាត់ផ្តាច់​ការទិញ​យក​ធ្យូង​ថ្ម​, ដែក​, រ៉ែ​, គ្រឿង​សមុទ្រ​, និង​ទំនិញ​ផ្សេងៗ​ទៀត​ជា​ដើម​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត