ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពាក់ព័ន្ធបច្ច័យបុណ្យសពលោកកែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
បើតាមដីកាកោះ របស់លោកគុជ គីមឡុង ព្រះរាជអាជ្ញារង សាលាដំបូងភ្នំពេញ ចុះថ្ងៃទី២២ កញ្ញា បានឲ្យដឹងថា លោកប៉ា ងួនទៀង និងលោកមឿន តុលា ចូលបំភ្លឺនៅថ្ងៃទី០៩ ខែតុលា ខណៈព្រះតេជគុណប៊ុត ប៊ុនតិញ និមន្តចូលបំភ្លឺ នៅថ្ងៃទី១១ ខែតុលា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែកញ្ញា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យប្តឹង គណៈកម្មាការរៀបចំ បុណ្យសពលោកកែម ឡី ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យស៊ើបអង្កេត ស្វែងរកការពិត ចំពោះថវិកាដែលបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសពលោកកែម ឡី៕ ដោយៈសៅ វិសាល