លោក Liu Yunshan សមាជិកគណៈអចិន្ដ្រៃយ៍ នៃការិយាល័យនយោបាយ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កញ្ញា។
បើតាមការគ្រោងទុកដំណើរទស្សនកិច្ចនេះ លោក Liu Yunshan នឹងជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៧នេះ ដោយមាន អនុស្សរណៈនៃការយោគយល់ចំនួន៦ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-ចិន នៅវិមានសន្តិភាព។
អនុស្សរណៈនៃការយោគយល់ទាំង៦ ដែលត្រូវចុះហត្ថលេខារវាងកម្ពុជា-ចិន មាន ទី១៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការផ្លាស់ប្តូទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ» រវាង គណបក្សកុម្មុយនីស្ត ចិន និង គណបក្សប្រជាជនកម្ពុជា។
២៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការរវាងអង្គការមិនមែនរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា» រវាង បណ្តាញអង្គការមិនមែនរដ្ឋាភិបាលចិនដើម្បីទំនាក់ទំនងអន្តរជាតិ និង វេទិកាសម្ព័ន្ធសង្គមស៊ីវិល។
៣៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព» រវាង ក្រសួងសុខាភិបាល នែព្រះរាជាណាចក្រកម្ពុជា និងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
៤៖ អនុស្សរណៈនៃការយោគយល់ ស្តីពី «ការអនុវត្តគំរោងលើកកំពស់ជីវភាព»» រវាង ក្រសួងអប់រំ នែព្រះរាជាណាចក្រកម្ពុជា និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
៥៖ អនុស្សរណៈយោគយល់គ្នា ស្តីពី «កិច្ចសហការថតភាពយន្តឯកសារ»រវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា។
៦៖ អនុស្សរណៈយោគយលគ្នា ស្តីពី «ការសហប្រតិបត្តិការសិក្សាលើគំរោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា» រវាង ក្រសួងព័ត៌មានកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា និង ទូរទស្សន៍យួណាន នៃសាធារណរដ្ឋប្រជាមានិតចិន៕