ក្រុមហ៊ុនបម្រើសេវាកម្មតុក្កតាសិចរបស់ចិនមួយឈ្មោះថាTouch បានប្រកាសបិទសេវាកម្មរបស់ខ្លួនវិញភ្លាមៗ គឺតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីចាប់ផ្ដើមដំណើរការ។ក្រុមហ៊ុនបានបញ្ជាក់នៅលើគេហទំព័រ ដោយសុំទោសដល់អតិថិជនចំពោះការផ្អាកដំណើរការ ព្រោះតែមានភាពចម្រូងចម្រាសកើតឡើង គឺមានការរិះគន់ខ្លាំង។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា សេវាកម្មរបស់ខ្លួនពិតជាទទួលបានការចាប់អារម្មណ៍ច្រើន ប៉ុន្ដែនៅក្នុងប្រទេសចិនវាពិតជាលំបាកណាស់ក្នុងការបម្រើសេវាកម្មនេះ ដោយត្រូវប្រឈមមុខជាមួយប៉ូលិស។សូមបញ្ជាក់ថា ប្រភេទតុក្កតាសិចដែលក្រុមហ៊ុនរចនាឡើង មាននារីចិន កូរ៉េ រុស្ស៊ីជាដើម។ក្រៅពីការជួលក្រុមហ៊ុនក៏មានលក់តុក្កតាសិចទាំងនោះដែរ៕