កូរ៉េខាងជើង​៖​​ទណ្ឌកម្ម​ថ្មី​​នឹង​ធ្វើឲ្យ​យើង​​ពន្លឿន​​ដំណើរការ​​កម្មវិធី​​នុយក្លេអ៊ែរ​​ខ្លាំង​​ជាង​មុន​

19-09-2017 9:20 am 1513
លោកគីម ជុងអ៊ុន​ពេលត្រួតពិនិត្យកន្លែងផលិតសព្វាវុធ

​អន្ដរជាតិ​ថ្កោលទោស​ផង ដាក់ទណ្ឌកម្ម​ផង ហើយ​ទណ្ឌកម្ម​នោះ​ទៀតសោត​ផ្ដោតជាសំខាន់​លើ​ការបិទ​ខ្ទប់​សេដ្ឋកិច្ច​កូរ៉េខាងជើង ដើម្បី​កាត់ផ្ដាច់​ផ្លូវ​មូលនិធិ​ដែល​ជួយ​ដល់​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់គេ​។​នេះ​ជា​វិធានការ​ឆ្លើយតប​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៦​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​០៣​កញ្ញា​។​

​កូរ៉េខាងជើង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​និង​ចាត់ទុក​ទណ្ឌកម្ម​ថ្មី​លើ​សេដ្ឋកិច្ច​របស់ខ្លួន ជា​អំពើអាក្រក់​គ្មាន​សីលធម៌ និង​អមនុស្សធម៌​បំផុត​។​កូរ៉េខាងជើង​ព្រមាន​ថា វិធានការ​ថ្មី​ប្រឆាំង​ខ្លួន នឹង​ធ្វើឲ្យ​គេ​ពន្លឿន​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កាន់តែ​ខ្លាំង​ជាង​មុន​។​នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង​។​

​ទីក្រុង​ព្យុងយ៉ាង​បន្ថែមថា គេ​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ពី​កងកម្លាំង​អាមេរិក​។​ដូច្នេះ​កូរ៉េខាងជើង​សូម​ប្ដេជ្ញាចិត្ដផ​លិតប្រព័ន្ធ​សព្វាវុធ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ និង​មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​របស់​អាមេរិក​៕

ព័ត៌មានផ្សេងទៀត