រយៈពេល​​១៧​​ថ្ងៃមាន​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​​ជាង​១១​​ម៉ឺន​នាក់​

18-09-2017 1:16 pm 1154

​លទ្ធផល​នៃ​ការចុះឈ្មោះ​បោះឆ្នោត រយៈពេល​១៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ត្រឹម​ម៉ោង ១៨:០០​ល្ងាច មាន​អ្នក​ចុះឈ្មោះ​ចំនួន ១១៣ ១១៨​នាក់ ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​តាម​ការប៉ាន់ស្មាន​ចំនួន ១,៦២៦,២៥២​នាក់​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​។ គ​.​ជ​.​ប បាន​ឲ្យដឹងទៀតថា ចាប់តាំងពី​ថ្ងៃទី​០១​ខែកញ្ញា​ដល់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៧ អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​មាន​ចំនួន​៤៨៥​នាក់​ផងដែរ។​

​សូមបញ្ជាក់ថា ការចុះឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែ​កញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧៕


 ពាក្យគន្លឹះ  គ.ជ.ប

ព័ត៌មានផ្សេងទៀត