ចិន​បង្ហាញ​​មនុស្ស​យន្ដ​វៃឆ្លាត​​ក្នុង​​ពិធីតាំង​ពិ​ពណ៌​​ដ៏​ធំ​មួយ​​ក្នុង​ក្រុង​ប៉េកាំង​

16-09-2017 11:12 am 1387
មនុស្សយន្ដដាក់តាំងពិពណ៌

​កាលពី​ថ្ងៃ​ទី​១៥​កញ្ញា​ឆ្នាំ​២០១៧​នេះ នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​មាន​ការតាំង​ពិ​ពណ៌​ដ៏​ធំ​មួយ ក្នុងនោះ​ក៏​មាន​ពិ​ពណ៌​មនុស្ស​យន្ដ​ផងដែរ​។​មនុស្ស​យន្ដ​វៃឆ្លាត​របស់​ចិន ចិន​គ្រោង​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​មនុស្ស​យន្ដ​ប្រទេស​ដទៃ​។​

​ចិន​បាន​ចំណាយ​ថវិកា​ចំនួន​៦០០​លាន​យ័ន​ស្មើ​នឹង​ប្រមាណ​៨៩​លាន​ដុល្លារ ដើម្បី​ដាក់ឲ្យ​ដំណើរការ​គម្រោ​ង​ផលិត​មនុស្ស​យន្ដ​ជាច្រើន​គ្រឿង​នៅ​ឆ្នាំនេះ​។​ជា​ការផ្លាស់ប្ដូរ​ដែល​អ្នកជំនាញ​អះអាងថា អាច​នឹង​ជួយ​លើកកម្ពស់​ឧស្សាហកម្ម​បច្ចេកវិទ្យា​និង​មនុស្ស​យន្ដ ហើយ​អាច​ធ្វើឲ្យ​មនុស្សយ​ន្ដ​ជំនាន់​ក្រោយ​កាន់តែ​មាន​ការប្រកួតប្រជែង​ខ្លាំង​។​

​យោង​តាម​គោលការណ៍​ណែនាំ​ចេញ​ដោយ​ក្រសួង​វិទ្យាសាស្ដ្រ​និង​បច្ចេកវិទ្យា ចិន​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​មនុស្ស​យន្ដ​វ័យឆ្លាត​ចំនួន​៤២​គ្រឿង​ក្នុង​ឆ្នាំនេះ​។​គោលការណ៍​ដែល​បង្ហាញ​ដោយ​ក្រសួង​ឲ្យដឹង​ដែរថា គម្រោង​នេះ​នឹងត្រូវ​បញ្ចប់​រួចរាល់​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​មិន​បាន​បញ្ជាក់​ពី​ការត្រួតពិនិត្យ​។​

​ក្រុមហ៊ុន​ឯកជន​ឬ​មន្ទីរពេទ្យ​ដែល​មាន​តម្រូវការ​ផ្នែក​មនុស្ស​យន្ដ​ទាំងនេះ គេ​នឹង​ទទួលបាន​ការផ្គត់ផ្គង់​តាម​ការចង់បាន​។​គណៈកម្មាធិការ​ប្រឹក្សា​យោបល់​លើ​យុទ្ធសាស្ដ្រ​ផលិត បាន​ប៉ាន់ស្មាន​ទុក​មុន​ថា មនុស្ស​យន្ដ​ចំនួន​១៥​ម៉ឺន​គ្រឿង​នឹង​ដាក់​លក់​នៅក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២០ ហើយ​៨​សែន​គ្រឿង​ទៀត​ដាក់ឲ្យ​បម្រើការ​សេវាកម្ម​។​គណៈកម្មាធិការ​បន្ថែម​ថា ឧស្សាហកម្ម​មនុស្ស​យន្ដ​នឹង​មាន​តម្លៃ​រហូត​ដល់​រាប់​ពាន់​លាន​យ័ន ហើយ​អាច​ប្រកួតប្រជែង​ទូទាំង​សកលលោក​៕


 ពាក្យគន្លឹះ  មនុស្យយន្ដចិន

ព័ត៌មានផ្សេងទៀត