ឧទ្ធរណ៍បើកសវនាការ​រឿងលោកគឹម សុខ ​ចោទគណបក្សប្រជាជន​ជាអ្នកសម្លាប់​លោកកែម ឡី ​​

15-09-2017 9:50 am 1169

លោកគឹម សុខ ដែលយត្រូវបានលោកហ៊ុន សែនប្តឹង ក្រោយលោកនិយាយចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិតកែម ឡី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួនពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ សាលាឧទ្ធរណ៍ កំពុងបើកសវនាការលើសំណុំរឿងនេះឡើងវិញ បន្ទាប់ពីលោកគឹម សុខ ប្តឹងទាស់ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោសលោកគឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួន៨០០លានរៀល។

បច្ចុប្បន្នលោកគឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយលោកហ៊ុន សែន ដូចគ្នា គឺ ពាក់ព័ន្ធការ ដែលលោកគឹម សុខ បានចោទប្រកាន់ ថារដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕

 

 ពាក្យគន្លឹះ  លោកគឹមសុខ

ព័ត៌មានផ្សេងទៀត